ព័ត៌មានអន្ដរជាតិ
រដ្ឋ Florida ប្រកាសអាសន្ន ខណៈព្យុះសង្ឃរាថ្មីមួយទៀត នឹងវាយប្រហារ
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃចន្ទទី៧ខែតុលាឆ្នាំ២០២៤, រដ្ឋ Florida បានប្រកាសអាសន្ន ដោយសារខ្លួនត្រូវត្រៀមលក្ខណៈទប់ទល់ជាមួយព្យុះសង្ឃរាថ្មីមួយទៀតដែលនឹងមកវាយប្រហារ ពោលគឺត្រឹម១០ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីព្យុះកំណាច Helene បោកបក់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក សម្លាប់មនុស្ស២២៧នាក់ និងរាប់រយនាក់បាត់ខ្លួន។

ក្នុងការប្រកាសអាសន្ននេះដែរ, លោកអភិបាលរដ្ឋ Ron DeSantis ក៏ព្រមានឲ្យប្រជាពលរដ្ឋទាំងអស់ សូមត្រៀមខ្លួនជម្លៀសក្នុងករណីចាំបាច់ ហើយត្រូវតាមដានព័ត៌មាននិងការជូនដំណឹងផ្សេងៗឲ្យបានជាប់លាប់។។
មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិបញ្ជាក់ថា ព្យុះ Milton ដែលបច្ចុប្បន្នស្ថិតនៅឆ្នេរសមុទ្រម៉ិកស៊ិក បានវិវត្តខ្លួនទៅជាព្យុះសង្ឃរាប្រភេទទី១ហើយកាលពីថ្ងៃអាទិត្យ ហើយមានកម្លាំងខ្យល់១៣០គីឡូម៉ែត្រក្នុងមួយម៉ោង ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សនៅឆ្នេរសមុទ្រភាគខាងលិចរដ្ឋ Florida។

មជ្ឈមណ្ឌលព្យុះសង្ឃរាជាតិបន្តថា «ប្រាកដណាស់ ព្យុះដ៏មានឥទ្ធិពលដែលគំរាមកំហែងដល់អាយុជីវិតមួយនេះ ច្បាស់ជាវាយប្រហារឆ្នេរភាគខាងលិចរដ្ឋ Florida នៅពាក់កណ្តាលសប្តាហ៍នេះជាក់ជាមិនខានឡើយ»។
តាមការព្យាករ, ឥទ្ធិពលរបស់ព្យុះ Milton នឹងបង្កភ្លៀងធ្លាក់ខ្លាំង ចាប់ពីថ្ងៃចន្ទដល់ថ្ងៃអង្គារ ហើយនឹងមានភ្លៀងធ្លាក់កាន់តែខ្លាំងលាយឡំជាមួយខ្យល់កន្ត្រាក់នៅថ្ងៃពុធនិងយប់ថ្ងៃព្រហស្បតិ៍។

កម្រិតទឹកភ្លៀងអាចមានចន្លោះពី១២៧-២០៣មិល្លីម៉ែត្រនៅទូទាំងឧបទ្វីប Florida និង Keys ខណៈតំបន់ខ្លះអាចមានភ្លៀងធ្លាក់រហូតដល់ទៅ៣០៤មិល្លីម៉ែត្រឯណោះ ជាហេតុបង្កហានិភ័យទឹកជំនន់រហ័សនិងការជន់លិចនៅទីតាំងមួយចំនួន។
សូមបញ្ជាក់ថា បើនិយាយពីរដ្ឋ Florida, កាលពី១០ថ្ងៃមុន រដ្ឋនេះបានកត់ត្រាតួលេខមនុស្សស្លាប់ចំនួន១៤នាក់ដោយសារព្យុះកំណាច Helene ដែលជាព្យុះសម្លាប់មនុស្សច្រើនជាងគេបំផុតនៅដីគោកអាមេរិក ចាប់តាំងពីព្យុះ Katrina កាលពីឆ្នាំ២០០៥មក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ មនុស្សស្លាប់កើនដល់ជាង ២០០នាក់ ដោយសារព្យុះកំណាច Helene នៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


