ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់កើនដល់ជាង ២០០នាក់ ដោយសារព្យុះកំណាច Helene នៅអាមេរិក
តាមការចុះផ្សាយរបស់ NBC News, គិតត្រឹមព្រឹកថ្ងៃសុក្រទី៤ខែតុលាឆ្នាំ២០២៤ តួលេខមនុស្សស្លាប់ដោយសារព្យុះកំណាច Helene នៅសហរដ្ឋអាមេរិក បានលោតឡើងដល់២១៥នាក់ហើយ ខណៈក្រុមជួយសង្គ្រោះកំពុងតាមស្វែងរកអ្នកបាត់ខ្លួនច្រើននាក់ទៀត ជាមួយក្តីសង្ឃឹមថា ពួកគេអាចនៅរស់រានមានជីវិត។

កន្លែងដែលរងគ្រោះខ្លាំងជាងគេគឺរដ្ឋ North Carolina ពោលគឺនៅទីនោះ គ្រាន់តែមនុស្សស្លាប់ មានច្រើនជាងពាក់កណ្តាលនៃតួលេខសរុបទៅទៀត។ មិនត្រឹមប៉ុណ្ណឹង រដ្ឋ North Carolina ក៏រងការបំផ្លិចបំផ្លាញយ៉ាងធំធេង ដោយសារព្យុះកំណាចនេះផងដែរ។
ក្រៅពីមនុស្សស្លាប់ នៅមានពលរដ្ឋរាប់រយនាក់ទៀតដែលត្រូវរបួសនិងកំពុងបាត់ខ្លួន ខណៈផ្ទះសម្បែងជាង ៧៨០ ០០០ខ្នង មិនមានអគ្គិសនីនិងរាប់ម៉ឺននាក់គ្មានទឹកស្អាតប្រើប្រាស់ រយៈពេលជិតមួយសប្តាហ៍មកហើយ។

លើសពីនេះ ផ្លូវថ្នល់រាប់រយខ្សែនៅតែបិទមិនឲ្យធ្វើចរាចរណ៍ ជាហេតុរារាំងដល់ប្រតិបត្តិការផ្តល់ជំនួយទៅកាន់បណ្តាសហគមន៍ដែលរងគ្រោះខ្លាំង។ យ៉ាងណាក្តី ក្នុងករណីចាំបាច់បំផុត ក្រុមជួយសង្គ្រោះដោយមានជំនួយពីក្រុមហ៊ុនឯកជន បានប្រើប្រាស់ឧទ្ធម្ភាគចក្រ ដើម្បីធ្វើប្រតិបត្តិការ។

អ្វីដែលគេបារម្ភគឺពាក់ព័ន្ធការព្រមានរបស់រដ្ឋមន្ត្រីក្រសួងសន្តិសុខមាតុភូមិ Alejandro Mayorkas ដែលថា បើប៉ុន្មានខែខាងមុខ មានព្យុះមកវាយប្រហារសហរដ្ឋអាមេរិកទៀតនោះ ទីភ្នាក់ងារគ្រប់គ្រងគ្រាអាសន្នសហព័ន្ធ នឹងពិបាកផ្តល់ជំនួយហើយ។
សូមបញ្ជាក់ថា រដូវខ្យល់ព្យុះអាត្លង់ទិក នឹងបន្តរហូតដល់ចុងខែវិច្ឆិកា ហើយបច្ចុប្បន្ននេះ ព្យុះពីរទៀតកំពុងកកើតឡើងហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ តួលេខមនុស្សស្លាប់ដោយសារព្យុះកំណាច Helene នៅអាមេរិក កើនដល់ជិត ១០០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


