ព័ត៌មានអន្ដរជាតិ
មនុស្សស្លាប់២នាក់ និងរបួស៨នាក់ ក្នុងការបំផ្ទុះដ៏ធំមួយក្បែរព្រលានយន្តហោះប៉ាគីស្ថាន
ការបំផ្ទុះដ៏ធំមួយនៅខាងក្រៅអាកាសយានដ្ឋាន Karachi ក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអាទិត្យ បានសម្លាប់កម្មករ២នាក់មកពីប្រទេសចិន និងយ៉ាងហោចណាស់៨នាក់រងរបួស។

បើតាមប៉ូលិស និងមន្ត្រីប្រចាំតំបន់ រថយន្តដឹកប្រេង១គ្រឿងបានផ្ទុះនៅខាងក្រៅព្រលានយន្តហោះ Karachi ដែលជាអាកាសយានដ្ឋានធំបំផុតរបស់ប្រទេសប៉ាគីស្ថាន។ យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Zia Ul Hassan បានប្រាប់ស្ថានីយទូរទស្សន៍ក្នុងស្រុក Geo ថា វាគឺជាការវាយប្រហារមួយសំដៅទៅលើជនបរទេស។
ប្រភពពីមន្ត្រីក្រសួងមហាផ្ទៃម្នាក់ផ្សេងទៀត បានប្រាប់ទីភ្នាក់ងារព័ត៌មាន AP ថា វាជាការវាយប្រហារសំដៅលើជនជាតិចិន ដែលជាម្នាក់ក្នុងចំណោមអ្នករងរបួស។
កម្មករចិនរាប់ពាន់នាក់ស្ថិតនៅក្នុងប្រទេសប៉ាគីស្ថាន ដែលភាគច្រើននៃពួកគេចូលរួមក្នុងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» ដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់រដ្ឋាភិបាលក្រុងប៉េកាំង ដែលតភ្ជាប់អាស៊ីខាងត្បូង និងអាស៊ីកណ្តាល ជាមួយរដ្ឋធានីចិន។
វីដេអូបានបង្ហាញពីអណ្តាតភ្លើងបានឆាបឆេះរថយន្តជាច្រើនគ្រឿង និងផ្សែងយ៉ាងក្រាស់ដែលហុយចេញពីកន្លែងកើតហេតុ ហើយមានការដាក់ពង្រាយយោធាយ៉ាងច្រើននៅកន្លែងនោះ ព្រមទាំងមានការហាមឃាត់ការចេញចូល។
អគ្គអធិការរង លោក Azfar Mahesar បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា វាហាក់ដូចជាការផ្ទុះរថយន្តដឹកប្រេង១គ្រឿង។ លោកថា៖ «យើងកំពុងកំណត់ពីសភាព និងហេតុផលសម្រាប់ការបំផ្ទុះ។ វាត្រូវការពេលវេលា»។ លោក Mahesar បានបន្ថែមថា មន្ត្រីប៉ូលិសក៏ស្ថិតក្នុងចំណោមអ្នករងរបួសផងដែរ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


