ព័ត៌មានអន្ដរជាតិ
ប្រទេសក្រីក្របំផុតមួយចំនួនមិនទាន់ទទួលបានការចាក់វ៉ាក់សាំងសូម្បីមួយដូស
សម្ព័ន្ធវ៉ាក់សាំងប្រជាជន (PVA) បាននិយាយពីថ្ងៃអង្គារថា ប្រទេសអ្នកមានកំពុងចាក់វ៉ាក់សាំងមនុស្សម្នាក់រៀងរាល់វិនាទី ខណៈដែលប្រទេសក្រីក្របំផុតមិនទាន់ទទួលបានការចាក់វ៉ាក់សាំងសូម្បីតែមួយដូស ។

ក្រុមនេះបាននិយាយថា ប្រទេសអ្នកមានដូចគ្នាផ្សេងទៀតកំពុងរារាំងកិច្ចប្រឹងប្រែងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ឲ្យលះបង់សិទ្ធិបញ្ញាលើវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ខណៈគណៈកម្មាធិការទិដ្ឋភាពកម្មសិទិ្ធបញ្ញាពាក់ព័ន្ធនឹងពាណិជ្ជកម្ម (TRIPS) របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) បានជួបប្រជុំគ្នានៅថ្ងៃពុធនេះដើម្បីពិភាក្សាអំពីការលះបង់សិទ្ធិរបស់ TRIPS ។

លោក Muhammad Yunus ជាសាស្ត្រាចារ្យ និងមេដឹកនាំម្នាក់នៃសម្ព័ន្ធវ៉ាក់សាំងប្រជាជនបាននិយាយថា “យើងគួរធ្វើវាឥឡូវនេះ ។ វាអយុត្តិធម៌ណាស់ ប្រទេសអ្នកមានដែលមានវ៉ាក់សាំងគ្រប់គ្រាន់ដើម្បីការពារពលរដ្ឋរបស់ពួកគេកំពុងរារាំងការលះបង់សិទ្ធិបញ្ញារបស់ TRIPS ដែលអាចជួយប្រទេសក្រីក្រឲ្យទទួលវ៉ាក់សាំងដែលពួកគេត្រូវការ” ។

សម្ព័ន្ធវ៉ាក់សាំងប្រជាជនដែលជាក្រុមអង្គការមួយរួមមានអង្គការ Oxfam International អង្គការ Frontline AIDS អង្គការ UNAIDS និងអង្គការដទៃទៀតបាននិយាយថា នេះគឺជាឧទាហរណ៍មួយទៀតនៃបណ្តាប្រទេសអ្នកមានដែលផ្តល់អាទិភាពដល់ផលប្រយោជន៍នៃភាពផ្តាច់មុខផ្នែកឱសថធំៗលើជីវិតរបស់ប្រជាជន ។

ក្រុមនេះបាននិយាយថា ការលះបង់សិទ្ធិរបស់ TRIPS នឹងដកការរារាំងផ្លូវច្បាប់ និងអនុញ្ញាតឲ្យក្រុមហ៊ុនផលិតនានានៅទូទាំងពិភពលោកចាប់ផ្តើមផលិតវ៉ាក់សាំងគ្រប់កម្រិតក្នុងរយៈពេលប៉ុន្មានខែទៀត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ CNN
ចុចអាន ៖ ដំណឹងល្អ! ទិន្នន័យអង់គ្លេសបង្ហាញថា ការចាក់វ៉ាក់សាំងលើកទីមួយ កាត់បន្ថយការឆ្លងកូវីដបាន២ភាគ៣
ចុចអាន ៖ ក្រុមហ៊ុន Pfizer-BioNTech បង្ហាញលទ្ធភាពផលិតវ៉ាក់សាំងក្នុងឆ្នាំ ២០២២
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៨ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


