ព័ត៌មានអន្ដរជាតិ
ហ្វីលីពីនចាប់ខ្លួនថៅកែចិនពាក់ព័ន្ធការឆបោកតាមអនឡាញដ៏ទូលំទូលាយ
បុរសជនជាតិចិនម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទបើកដំណើរការក្រុមហ៊ុនបណ្តាញអនឡាញបោកប្រាស់ដ៏ទូលំទូលាយនៅទូទាំងប្រទេសហ្វីលីពីនត្រូវបានប៉ូលិសវាយឆ្មក់បានចាប់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNAនៅថ្ងៃទី១២ខែតុលានេះ។

អាជ្ញាធរក្រុងម៉ានីល បានឲ្យដឹងថា លោក Lin Xunhan ត្រូវបានឃុំខ្លួននៅទីក្រុង Binan ភាគខាងត្បូងនៃទីក្រុងម៉ានីល ចំពេលមានការបង្ក្រាបរបស់រដ្ឋាភិបាលលើអាជីវកម្មអនឡាញដែលត្រូវបានចោទប្រកាន់ពីបទបោកប្រាស់អតិថិជន និងទាក់ទងនឹងឧក្រិដ្ឋកម្មផ្សេងទៀតរួមមានការចាប់ជំរិត ពេស្យាចារ ការជួញដូរមនុស្ស ការធ្វើទារុណកម្ម និងឃាតកម្ម។
គណៈកម្មការប្រឆាំងឧក្រិដ្ឋកម្មដែលជាការរៀបចំរបស់ប្រធានាធិបតី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បុរសអាយុ៣៣ឆ្នាំរូបនេះ មានដើមកំណើតនៅក្នុងខេត្ត Fujian របស់ប្រទេសចិន ដែលជាបុគ្គលបង្កការព្រួយបារម្ភយ៉ាងខ្លាំងនៅក្នុងទិដ្ឋភាពនៃឧក្រិដ្ឋកម្មនៅក្នុងប្រទេសហ្វីលីពីន។
ចាប់តាំងពីឆ្នាំ២០១៦មក លោក Lin បានបង្កើតក្រុមបណ្តាញបោកប្រាស់ជាប្រព័ន្ធ ដែលជារឿយៗជួលអាជីវកម្មស្របច្បាប់ដើម្បីបិទបាំងសកម្មភាពខុសច្បាប់របស់ខ្លួន ហើយបើទោះបីប្រតិបត្តិការទាំងនេះមួយចំនួនត្រូវបានវាយឆ្មក់ និងបិទទ្វារ មនុស្សជាច្រើននៅតែបន្តចូលរួម ដែលធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងអនុវត្តច្បាប់ក្នុងការរុះរើសហគ្រាសឧក្រិដ្ឋកម្មដ៏ធំទូលាយរបស់លោក។

របាយការណ៍នោះ បានឱ្យដឹងថា ជនសង្ស័យជនជាតិចិនម្នាក់ទៀត និងកូនចៅជនជាតិហ្វីលីពីនចំនួនប្រាំបួននាក់ក៏ត្រូវបានចាប់ខ្លួន នៅក្នុងការឆ្មក់ចូលផ្ទះមួយកន្លែងនិងបានដកហូតកាំភ្លើងខ្លីចំនួនបីដើមពីប្រតិបត្តិការនោះ។
កាលពីខែកក្កដា ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានហាមប្រាមគ្រប់ទម្រង់នៃប្រតិបត្តិករហ្គេមនៅក្រៅប្រទេស រួមទាំងអ្នកកាន់អាជ្ញាប័ណ្ណហ្គេមអ៊ីនធឺណិតផងដែរ។ ជាមួយគ្នានេះពលករបរទេសរាប់ពាន់នាក់នៅក្រុមហ៊ុនក្រៅច្បាប់ត្រូវបានផ្តល់ពេលពីរខែដើម្បីចាកចេញពីប្រទេសហ្វីលីពីន៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


