ព័ត៌មានអន្ដរជាតិ
កងរក្សាសន្តិភាព UN ២នាក់ រងរបួស ក្នុងពេលអ៊ីស្រាអែលវាយប្រហារហេសបូឡា
កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UNIFIL) ចំនួន២នាក់ បានរងរបួសដោយសារការវាយប្រហាររបស់អ៊ីស្រាអែលនៅជិតប៉មយាមរបស់ពួកគេនៅភាគខាងត្បូងប្រទេសលីបង់កាលពីថ្ងៃសុក្រ ខណៈដែលការបំផ្ទុះបានអង្រួនមូលដ្ឋានទ័ពសំខាន់របស់កងរក្សាសន្តិភាពនៅក្នុងតំបន់នេះជាលើកទី២ក្នុងរយៈពេល៤៨ម៉ោង។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងបណ្តាប្រទេសលោកខាងលិចបានថ្កោលទោសការវាយប្រហារនេះ។ កងកម្លាំង UNIFIL បានហៅវាថាជា «ការបង្កហេតុយ៉ាងធ្ងន់ធ្ងរ» ហើយបាននិយាយថា សន្តិសុខរបស់បុគ្គលិក និងទ្រព្យសម្បត្តិរបស់អង្គការសហប្រជាជាតិត្រូវតែត្រូវបានធានា។
បារាំងបានកោះហៅឯកអគ្គរដ្ឋទូតអ៊ីស្រាអែល ហើយបានចេញសេចក្តីថ្លែងការណ៍មួយជាមួយអ៊ីតាលី និងអេស្បាញ ដោយហៅការវាយប្រហារបែបនេះថា «មិនសមហេតុផល»។ ប្រធានាធិបតីអាមេរិកលោក Joe Biden បាននិយាយថា លោកកំពុងស្នើសុំអ៊ីស្រាអែលកុំឲ្យវាយប្រហារលើកងកម្លាំង UNIFIL។ ចំណែក រុស្ស៊ី បានឲ្យដឹងថា ខ្លួនមានការខឹងសម្បារជាខ្លាំង ហើយបានទាមទារឲ្យអ៊ីស្រាអែលឈប់ធ្វើសកម្មភាពអរិភាពប្រឆាំងនឹងអ្នករក្សាសន្តិភាព។
យោធាអ៊ីស្រាអែល បាននិយាយថា កងរក្សាសន្តិភាព២នាក់បានរងរបួសដោយសារការបាញ់របស់ខ្លួន ខណៈដែលខ្លួនកំពុងប្រយុទ្ធជាមួយក្រុមហេសបូឡា ហើយបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង។ យ៉ាងណា អ៊ីស្រាអែល បានបញ្ជាក់ថា ពួកគេព្រមានជាច្រើនម៉ោងមុនការវាយប្រហារ ដើម្បីឲ្យកង UNIFIL រកកន្លែងជ្រកកោន។ អង្គការសហប្រជាជាតិ បានប្រាប់ថា អ្នករងរបួសទាំង២មកពីប្រទេសស្រីលង្កា។
ជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា បានផ្ទុះឡើងកាលពីមួយឆ្នាំមុន នៅពេលដែលក្រុមគាំទ្រដោយអ៊ីរ៉ង់ បានចាប់ផ្តើមបាញ់គ្រាប់រ៉ុកកែត ទៅកាន់ភាគខាងជើងអ៊ីស្រាអែល ដើម្បីគាំទ្រក្រុមហាម៉ាសក្នុងសង្រ្គាមតំបន់ហ្គាហ្សា។
ជម្លោះនេះកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកនៅភាគខាងត្បូងលីបង់ តំបន់ជាយក្រុងភាគខាងត្បូងនៃរដ្ឋធានីបេរូត និងតំបន់ Bekaa Valley ដោយបានសម្លាប់មេដឹកនាំកំពូលរបស់ហេសបូឡាជាច្រើននាក់ និងបញ្ជូនកងទ័ពជើងគោកឆ្លងកាត់ព្រំដែនចូលលីបង់។ ដោយឡែក ក្រុមហេសបូឡា ក៏បានបង្កើនការវាយប្រហាររបស់ខ្លួនផងដែរ ដោយបាញ់រ៉ុកកែតកាន់តែជ្រៅទៅក្នុងអ៊ីស្រាអែល៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


