ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែលឲ្យUNដកទ័ពរក្សាសន្តិភាពចេញពីលីបង់ជាបន្ទាន់ ខណៈប្រទេស៤០ថ្កោលទោស
ប្រទេសប្រមាណ៤០ចេញសេចក្តីថ្លែងការណ៍រួមថ្កោលទោសការវាយប្រហារលើកងកម្លាំងបេសកកម្មមនុស្សធម៌ ក្រោមឆត្ររបស់អង្គការសហប្រជាជាតិនៅសាធារណរដ្ឋលីបង់ដែលទំនងធ្វើដោយភាគីអ៊ីស្រាអែល ផ្ទុយទៅវិញ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន នេតានយ៉ាហ៊ូ (Benjamin Netanyahu) អំពាវនាវឲ្យអគ្គលេខាធិការអង្គការសហប្រជាជាតិដកកងកម្លាំងថែរក្សាសន្តិភាពចេញពីលីបង់ជាបន្ទាន់។

ថ្លែងទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គុយតឺរ៉េស( Antonio Guterres) នាយករដ្ឋមន្ត្រីអ៊ីស្រាអែលបានទាមទារឱ្យដកកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសលីបង់ (UNIFIL) ជាបន្ទាន់ ចេញពីតំបន់ប្រយុទ្ធក្បែរព្រំដែនប្រទេសលីបង់-អ៊ីស្រាអែល។
លោក នេតាន់យ៉ាហ៊ូ បាននិយាយក្នុងសារវីដេអូមួយដែលចេញផ្សាយដោយការិយាល័យនាយករដ្ឋមន្ត្រីថា៖«លោកអគ្គលេខាធិការ! សូមយកកម្លាំង UNIFIL ចេញពីផ្លូវគ្រោះថ្នាក់ជាបន្ទាន់ពេលនេះ»។
យោងតាមសារថ្លែងដោយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ប្រសិនបើកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅតែស្ថិតក្នុងទីតាំងរបស់ពួកគេ ពួកគេនឹងក្លាយទៅជា «ចំណាប់ខ្មាំង» នៃអង្គភាពប្រដាប់អាវុធនៃក្រុមហេសបូឡារបស់ប្រទេសលីបង់ ដែលប្រឆាំងនឹងសកម្មភាពរបស់កងទ័ពអ៊ីស្រាអែល។
កាលពីថ្ងៃទី១២ខែតុលានេះ ប្រទេសចំនួន៤០ដែលបានបញ្ជូនកងទ័ពស្ម័គ្រចិត្តរបស់ខ្លួនកំពុងបំពេញបេសកកម្មនៅប្រទេសលីបង់ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ថ្កោលទោសអ៊ីស្រាអែលដែលវាយលើមូលដ្ឋានរបស់កងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ ការវាយប្រហារនោះបានបណ្តាលមានរបួស៥នាក់នៅលីបង់ភាគខាងត្បូងក្នុងរយៈពេលត្រឹមតែ២ថ្ងៃ។
កងកម្លាំងការពារអ៊ីស្រាអែលបានធ្វើសំណើនេះម្តងហើយម្តងទៀតឲ្យអង្គការសហប្រជាជាតិដកកងទ័ពចេញពីតំបន់ព្រំដែន ប៉ុន្តែត្រូវបានបដិសេធ ហើយនេះគឺមានគោលបំណងផ្តល់ឱ្យក្រុមហេសបូឡានូវខែលការពារមនុស្ស។
អ៊ីស្រាអែលនិយាយថា ការបដិសេធរបស់អ្នកក្នុងការជម្លៀសទាហានមូកខៀវ UNIFIL ធ្វើឱ្យពួកគេក្លាយជាចំណាប់ខ្មាំងរបស់ក្រុមហេសបូឡា ដែលវានឹងបង្កគ្រោះថ្នាក់ដល់ទាហានមួកខៀវផង និងអាយុជីវិតទាហានរបស់អ៊ីស្រាអែលផង។ នេះបើតាមការលើកឡើងរបស់ លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល។

អ៊ីស្រាអែលបានបើកប្រតិបត្តិការ Northern Arrows ប្រឆាំងនឹងអង្គភាព Hezbollah ក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃទី២៣ខែកញ្ញា ហើយរហូតដល់ពេលនេះអ៊ីស្រាអែលកំពុងធ្វើប្រតិបត្តិការវាយប្រហារតាមអាកាសដ៏ធំប្រឆាំងនឹងទីតាំងយោធារបស់ក្រុមសកម្មប្រយុទ្ធហេសបូឡាដែលជាចលនាប្រដាប់អាវុធគាំទ្រដោយអ៊ីរ៉ង់៕
ដោយ រ៉ាន់ រើយ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


