Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ប្រកាសកញ្ចប់ជំនួយយោធាថ្មី ៤២៥លានដុល្លារ ឲ្យអ៊ុយក្រែន

បានផុស

នៅ

សារព័ត៌មាន RT របស់រុស្ស៊ីបានចុះផ្សាយនៅថ្ងៃព្រហស្បតិ៍ទី១៧ខែតុលាឆ្នាំ២០២៤ថា សហរដ្ឋអាមេរិក បានប្រកាសពីកញ្ចប់ជំនួយយោធាថ្មីមានទំហំទឹកប្រាក់៤២៥លានដុល្លារ ហើយថែមទាំងសន្យាជួយបន្ថែមជាបន្តបន្ទាប់ផងដែរ។

(រូបថត៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជំនួយថ្មីនេះត្រូវបានប្រកាសបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ពិភាក្សាជាមួយប្រមុខរដ្ឋាភិបាលទីក្រុង វ្ល៉ាឌីមៀរ ហ្សេលេនស្គី តាមទូរស័ព្ទកាលពីថ្ងៃពុធ ហើយក្នុងជំនួបនោះ ប្រធានាធីបតីអ៊ុយក្រែន ក៏ថ្លែងអំណរគុណដល់សហរដ្ឋអាមេរិក សម្រាប់ការគាំទ្រមិនចេះដាច់នេះផងដែរ។

តាមការបញ្ជាក់ពីសេតវិមាន កញ្ចប់ជំនួយថ្មីនេះ រួមមានមីស៊ីលសម្រាប់ប្រព័ន្ធការពារដែនអាកាស NASAMS និង Stinger, គ្រាប់រ៉ុកកែតសម្រាប់ប្រព័ន្ធ HIMARS និងគ្រាប់កាំភ្លើងធំ។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ Getty)

ជំនួបតាមទូរស័ព្ទរវាងថ្នាក់ដឹកនាំទាំងពីរ ក៏កើតឡើងផងដែរបន្ទាប់ពី លោក ហ្សេលេនស្គី បង្ហាញផែនការជ័យជម្នះទៅកាន់សភាអ៊ុយក្រែន ដោយក្នុងនោះ មានបញ្ជាក់យ៉ាងច្បាស់អំពីចំណុចសំខាន់ចំនួន៥។ 

៥ចំណុចសំខាន់នៅក្នុងផែនការរបស់លោក Zelensky នោះមានដូចជា៖

  1. អញ្ជើញ​អ៊ុយក្រែន ឲ្យ​ចូល​រួម​ជាមួយ​សម្ព័ន្ធ​យោធា​ណាតូ។
  2. ពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែនប្រឆាំងកងកម្លាំងរុស្ស៊ី ក្នុងនោះបូករួមទាំងត្រូវទទួលបានការអនុញ្ញាតពីសម្ព័ន្ធមិត្តឲ្យខ្លួនប្រើប្រាស់អាវុធរយៈចម្ងាយឆ្ងាយ បាញ់លើទឹកដីរុស្ស៊ីនិងបន្តប្រតិបត្តិការយោធារបស់អ៊ុយក្រែននៅលើទឹកដីរុស្ស៊ី ដើម្បីចៀសវាងការបង្កើតតំបន់ទ្រនាប់នៅអ៊ុយក្រែនផងដែរ។
  3. ទប់ស្កាត់រុស្ស៊ីតាមរយៈការដាក់ពង្រាយអាវុធយុទ្ធសាស្ត្រតែមិនមែនជានុយក្លេអ៊ែរ នៅលើដីអ៊ុយក្រែន។
  4. សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប ត្រូវរួមគ្នាការពារធនធានធម្មជាតិដ៏សំខាន់របស់អ៊ុយក្រែន។
  5. នៅពេលសង្គ្រាមចប់ ត្រូវដាក់ទាហានអ៊ុយក្រែន ឲ្យឈរជើងជាមួយទាហានអាមេរិក នៅទូទាំងទ្វីបអឺរ៉ុប។

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក Zelensky បង្ហាញផែនការសន្តិភាពទៅសភាអ៊ុយក្រែន ក្នុងនោះមានបង្កប់ ៥ចំណុចសំខាន់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥២ វិនាទី មុន

សមិទ្ធផលប្រវត្តិសាស្ត្រ លេច​រូបរាង​ជា​បន្តបន្ទាប់ បម្រើផលប្រយោជន៍ពលរដ្ឋក្នុង​ខេត្តក្រចេះ

សេចក្ដីជូនដំណឹង៤៦ នាទីutes មុន

ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស

ព័ត៌មានជាតិ១ ម៉ោង មុន

អាជ្ញាធរខេត្តជាប់ព្រំដែន អះអាងថា ច្រកទ្វាររវាងកម្ពុជា-ថៃ គឺដំណើរការធម្មតា ពុំមានការបិទឡើយ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ក្រុមហ៊ុន WOWNOW ពង្រីកចំនួនរថយន្តតាក់ស៊ីថ្មី ១០០គ្រឿងបន្ថែម!

ព័ត៌មានជាតិ២ ម៉ោង មុន

វិទ្យាស្ថានជាតិពហុបច្ចេកទេសអង្គរ ខេត្តសៀមរាប ផ្ដល់អាហារូបករណ៍១០០% ដល់យុវជនមកពីគ្រួសារក្រីក្រ ចំនួន២ ៤០០កន្លែង

Sokha Hotels

ព័ត៌មានពេញនិយម