ព័ត៌មានអន្ដរជាតិ
ម៉ាឡេស៊ីចាប់ខ្លួនមនុស្សរាប់រយនាក់ទៀតពីបទរំលោភបំពានលើកុមារ
សមាជិកក្រុមសាសនាម៉ាឡេស៊ីដែលត្រូវបានចោទប្រកាន់ពីបទជួញដូរមនុស្ស និងការរំលោភបំពានផ្លូវភេទលើកុមារបានបន្តប្រព្រឹត្តឧក្រិដ្ឋកម្ម បើទោះបីជាមានការបង្រ្កាបទ្រង់ទ្រាយធំរបស់ប៉ូលិសក៏ដោយ ខណៈប៉ូលិសបានចាប់ខ្លួនមនុស្សរាប់រយនាក់បន្ថែមទៀតដែលពាក់ព័ន្ធនឹងករណីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានBBCនៅថ្ងៃទី១៧ខែតុលានេះ។

ក្រុម Islamic Global Ikhwan Group (GISB) បានក្លាយជា ប្រធានបទក្ដៅគគុកជាអន្តរជាតិកាលពីខែកញ្ញា បន្ទាប់ពីប៉ូលិសបានជួយសង្គ្រោះអនីតិជនចំនួន៤០២នាក់ ដែលសង្ស័យថា ត្រូវបានរំលោភបំពាននៅទូទាំងផ្ទះថែទាំចំនួន ២០កន្លែង។ អាជ្ញាធរបានចាប់ខ្លួនជនសង្ស័យចំនួន១៧១នាក់នៅពេលនោះ រួមទាំងគ្រូបង្រៀន និងអ្នកមើលថែផងដែរ ប៉ុន្តែរាប់រយនាក់បន្ថែមទៀតត្រូវបានចាប់ខ្លួនចាប់តាំងពីពេលនោះមក បន្ទាប់បីទទួលបានព័ត៌មានលម្អិតបន្ថែមអំពីឧក្រិដ្ឋកម្មរបស់ក្រុមនេះ។
ក្នុងចំណោមនោះ មានការចោទប្រកាន់ថា សមាជិក GISB ចំនួន៥នាក់បានជួញដូរមនុស្សក្នុងគោលបំណងកេងប្រវ័ញ្ចកម្លាំងពលកម្មដោយការបង្ខំតាមរយៈការគំរាមកំហែង។ ជនជាប់ចោទពីរនាក់គឺជាអ្នកគ្រប់គ្រងរមណីយដ្ឋានដែលគ្រប់គ្រងដោយ GISB នៅរដ្ឋ Johor ភាគខាងត្បូង។ ពួកគេត្រូវបានចោទប្រកាន់លើបួនករណីនៃការជួញដូរមនុស្សដែលពាក់ព័ន្ធនឹងស្ត្រី៣នាក់និងបុរសម្នាក់ដែលមានអាយុចន្លោះពី ៣០ ទៅ៥៧ឆ្នាំ។ ទីបីដែលជាកម្មករនៅរមណីយដ្ឋានដូចគ្នាត្រូវបានចោទប្រកាន់ពីបទរំលោភផ្លូវភេទលើកុមារអាយុ ១៦ឆ្នាំ។
នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃចន្ទ មេធាវីតំណាង GISB បានបដិសេធការចោទប្រកាន់អំពីសកម្មភាពអាជីវកម្មខុសច្បាប់ និងឧក្រិដ្ឋកម្មដែលបានរៀបចំដោយស្នើសុំឱ្យមាន «ការស៊ើបអង្កេតដោយយុត្តិធម៌» ។ ទោះជាយ៉ាងណាក៏ដោយ នាយកប្រតិបត្តិរបស់ខ្លួនគឺលោក Nasiruddin Mohd Ali បានសារភាពថាមាន «ករណីរួមភេទមួយ ឬពីរ នៅផ្ទះថែទាំ ប៉ុន្តែហេតុអ្វីក៏ចោទប្រកាន់ទាំងស្រុង?»។

ជនរងគ្រោះរាប់រយនាក់ផ្សេងទៀតដែលមានអាយុចន្លោះពី ១ឆ្នាំដល់ ១៧ ឆ្នាំ បានស៊ូទ្រាំនឹងទម្រង់ផ្សេងៗនៃការរំលោភបំពាននៅផ្ទះថែទាំដែលមានទំនាក់ទំនងទៅនឹង GISB ដោយខ្លះត្រូវបានចោទប្រកាន់ថាបានរួមភេទជាមួយអ្នកថែទាំរបស់ពួកគេ និងបង្ខំឱ្យធ្វើអំពើផ្លូវភេទលើកុមារដទៃទៀត។ នេះបើយោងតាមប៉ូលិស។
សភាជាន់ទាបនៃប្រទេសម៉ាឡេស៊ីកាលពីថ្ងៃអង្គារបានធ្វើការភាក្សាអំពីបញ្ហាទាក់ទងនឹង GISB ដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Datuk Seri Saifuddin Nasution Ismail បានប្រាប់អង្គសវនាការថា កុមារខ្លះចាប់ពីអាយុពីរឆ្នាំត្រូវបានបំបែកចេញពីគ្រួសាររបស់ពួកគេ។
ម្តងម្កាល ពួកគេត្រូវបានបង្ខំឲ្យទទួលរងទណ្ឌកម្មចំពោះការបំពានវិន័យ។លោកបានបន្ថែមថា យោងទៅតាមការវាយតម្លៃរបស់អ្នកចិត្តសាស្រ្ត តាមរយៈអង្គភាព D11 របស់នាយកដ្ឋានសុខុមាលភាព កុមារទាំងនេះនឹកឪពុកម្តាយរបស់ពួកគេ ខណៈអ្នកខ្លះមិនស្គាល់ឪពុកម្ដាយពួកគេទេ ។
គួរបញ្ជាក់ថា GISB មានអាជីវកម្មរាប់រយនៅទូទាំង ២០ ប្រទេសដែលប្រតិបត្តិការលើវិស័យនានារួមទាំបដិសណ្ឋារកិច្ច អាហារ និងការអប់រំ។ វាក៏ត្រូវបានផ្សារភ្ជាប់ទៅនឹង Al-Arqam ដែលជានិកាយសាសនាមួយដែលត្រូវបានហាមឃាត់ដោយរដ្ឋាភិបាលម៉ាឡេស៊ីក្នុងឆ្នាំ១៩៩៤ ដោយសារតែមានការព្រួយបារម្ភអំពីការបង្រៀនបែបអ៊ីស្លាមខុសឆ្គង។
រហូតមកដល់ពេលនេះ ប្រតិបត្តិការរបស់ប៉ូលិសប្រឆាំងនឹង GISB បានបណ្តាលឱ្យមានការចាប់ខ្លួនមនុស្សចំនួន ៤១៥នាក់ និងជួយសង្គ្រោះកុមារចំនួន ៦២៥នាក់។អាជ្ញាធរម៉ាឡេស៊ីក៏បានពង្រីកការស៊ើបអង្កេតរបស់ពួកគេទៅលើ GISB ជាអន្តរជាតិ ដោយស្វែងរកជំនួយពី Interpol ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


