ព័ត៌មានអន្ដរជាតិ
លោក Netanyhau៖ សង្គ្រាមហ្គាហ្សានៅតែបន្ត ត្បិតការស្លាប់របស់ Sinwar
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថា សង្គ្រាមនៅតំបន់ហ្គាហ្សាមិនទាន់បញ្ចប់នោះទេ ថ្វីត្បិតកងកម្លាំង IDF របស់អ៊ីស្រាអែល បានសម្លាប់មេដឹកនាំក្រុមហាម៉ាស និងជាមេខ្លោងការវាយប្រហារថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ លោក Yahya Sinwar ក៏ដោយ។ យ៉ាងណា លោក Netanyahu បានបញ្ជាក់ថា នេះគឺជា «ការចាប់ផ្ដើមនៃការបញ្ចប់» នៃសង្គ្រាមរយៈពេល១ឆ្នាំនៅលើទឹកដីប៉ាឡេស្ទីន។

លោក Netanyahu ដែលបានប្តេជ្ញាថានឹងកម្ទេចក្រុមហាម៉ាសនៅពេលចាប់ផ្តើមសង្រ្គាម បានសាទរចំពោះការសម្លាប់លោក Sinwar ដោយនិយាយថា «ខណៈពេលដែលនេះមិនមែនជាការបញ្ចប់នៃសង្រ្គាមនៅហ្គាហ្សា តែវាគឺជាការចាប់ផ្តើមនៃទីបញ្ចប់»។ លោកបានហៅការស្លាប់របស់លោក Sinwar ថាជា «សញ្ញាសំខាន់ក្នុងការធ្លាក់ចុះនៃការគ្រប់គ្រងដ៏អាក្រក់របស់ហាម៉ាស»។
បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Times of Israel នៅថ្ងៃទី១៨ខែតុលា ក្រុម IDF បានប្រកាសថា ខ្លួនកំពុងតាមប្រមាញ់បងប្អូនប្រុសរបស់លោក Sinwar និងកម្ចាត់ចោលមេបញ្ជាការផ្សេងៗទៀតទាំងអស់របស់ក្រុមហាម៉ាស ដើម្បីបញ្ចប់សង្គ្រាម។
លោក Sinwar បានក្លាយជាមេដឹករបស់ក្រុមហាម៉ាស បន្ទាប់ពីការធ្វើឃាតលោក Ismail Haniyeh កាលពីខែកក្កដា នៅទីក្រុងតេហេរ៉ង់ ក្នុងប្រទេសអ៊ីរ៉ង់។ លោកត្រូវបានគេដឹងថាជាអ្នករៀបចំការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលនៅថ្ងៃទី៧ខែតុលាឆ្នាំមុន ទៅលើភាគខាងត្បូងអ៊ីស្រាអែល ដែលបណ្ដាលឲ្យមនុស្ស ១ ២០០នាក់បានស្លាប់ និងមានការចាប់ចំណាប់ខ្មាំងប្រហែល ២៥០នាក់៕
ដោយ៖ ឈាង
ចុចអាន៖ ប្រតិកម្មអន្តរជាតិចំពោះការស្លាប់របស់លោក Sinwar មេក្លោងការវាយប្រហារថ្ងៃ៧តុលា
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


