Connect with us

ព័ត៌មានអន្ដរជាតិ

នាវា​ចម្បាំង​រុស្ស៊ី​ទៅ​ដល់​មីយ៉ាន់ម៉ា រៀបចំ​សមយុទ្ធ​បាញ់​គ្រាប់​ពិត

បានផុស

នៅ

ប្រព័ន្ធផ្សព្វផ្សាយ​​របប​សឹក​​មីយ៉ាន់ម៉ា Global New Light of Myanmar បាន​​ចុះ​ផ្សាយ​នៅ​ថ្ងៃ​ទី​២១​ខែ​តុលា​ថា នាវា​កង​ទ័ព​ជើង​ទឹក​រុស្ស៊ី​បាន​ទៅ​ដល់​ទឹក​ដី​របស់​ខ្លួន​ហើយ ដើ​ម្បី​ចូលរួម​សមយុទ្ធ​​​រួម​គ្នា​ជា​លើក​ទី​២។

នាវា​ចម្បាំង​៤​គ្រឿង និង​នាវា​ដឹក​ជញ្ជូន​១​គ្រឿង​របស់​កង​កម្លាំង​ប៉ាស៊ីហ្វិក​រុស្ស៊ី បាន​ចត​នៅ​ឯ​កំពង់​ផែ​ Yangon កាល​ពី​ថ្ងៃ​ទី​២០​ខែ​តុលា ត្រៀម​​សម្រាប់​សមយុទ្ធ​សន្តិសុខ​ដែន​ទឹក​រួមគ្នា​រវាង​ប្រទេស​ទាំង​ពីរ។

របប​សឹក​មីយ៉ាន់ម៉ា បាន​ប្រកាស​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ខ្លួន​នឹង​រៀបចំ​សមយុទ្ធ​សន្ដិសុខ​បាញ់​គ្រាប់​ពិត​​នៅ​លើ​ដែន​ទឹក​នា​ភាគ​ខាង​ជើង​សមុទ្រ Andaman ចន្លោះ​ពី​ថ្ងៃ​ទី​២០​​​ដល់​ថ្ងៃ​ទី​២៤​ខែ​តុលា​ ដោយ​ព្រមាន​ទូក​នេសាទ និង​យន្តហោះ​នានា​មិន​ត្រូវ​ឲ្យ​ធ្វើ​ដំណើរ​ឆ្លងកាត់​​តំបន់​ទាំង​នោះ​ទេ។ អំឡុង​ការ​ប្រកាស​​នោះ របប​សឹក​មីយ៉ាន់ម៉ា​ មិន​បាន​ប្រាប់​អំពី​វត្តមាន​របស់​កង​កម្លាំង​រុស្ស៊ី​ទេ។

សមយុទ្ធ​លើក​មុន​រវាង​ប្រទេស​ពីរ​ បាន​ធ្វើ​​ឡើង​​កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២៣។

ក្រៅ​តែ​ពី​ចិន រុស្ស៊ី​ក៏​ជា​សម្ព័ន្ធមិត្ត​ជិតស្និទ្ធ​របស់​របប​សឹក​​​មីយ៉ាន់ម៉ា​ផង​ដែរ ដែល​ផ្ដល់​ទាំង​សព្វាវុធ និង​ការ​គាំទ្រ​ការទូត ដើម្បី​ប្រយុទ្ធ​​​នឹង​បក្ស​ប្រឆាំង​ប្រដាប់​អាវុធ​ក្នុង​​ប្រទេស​​​។

ក្រុមអ្នកវិភាគ បាននិយាយថា បន្ទាប់​ពី​កង​កម្លាំង​ជើង​គោក​​រង​ការប៉ះ​ទង្គិច​ច្រើន របបសឹក​កំពុងពឹងផ្អែកកាន់តែខ្លាំងឡើងលើកម្លាំងទ័ពអាកាសរបស់ខ្លួន ដែលរួមមានយន្តហោះរុស្ស៊ី Sukhoi Su-30s, MiG-29s និង Yak។

មេទ័ពកំពូល​នៃ​របប​សឹក លោក Min Aung Hlaing បានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៊ីជាច្រើនដងចាប់តាំងពីដឹកនាំរដ្ឋប្រហារឆ្នាំ២០២១ រួមទាំងការជួបជាមួយប្រធានាធិបតី​​រុស្ស៊ី លោក វ៉្លាឌឺមៀរ ពូទីន ក្នុងឆ្នាំ២០២២៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៨ នាទីutes មុន

សមត្ថកិច្ចឃាត់រថយន្តដឹកពងមាន់ ១មុឺន៥ពាន់គ្រាប់ នាំចូលពីវៀតណាមខុសច្បាប់

ព័ត៌មានអន្ដរជាតិ២០ នាទីutes មុន

​ក្នុងកិច្ច​ប្រជុំ UDCG អង់គ្លេសនឹងប្រកាស​ជំនួយ​យោធា​ដល់​អ៊ុយក្រែន ខណៈអាមេរិក​ទន់​ជំហរ

ព័ត៌មានជាតិ១ ម៉ោង មុន

ជនបរទេសដែលស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ ត្រូវអនុវត្តតាមបទបញ្ជា៤ចំណុច

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ការពារជាតិអាមេរិក អវត្តមានលើក​ដំបូង ពីកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិជួយអ៊ុយក្រែន​

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានីអមដំណើរ សម្តេចមហាមន្ត្រីចុះពិនិត្យទីតាំងពហុកីឡាដ្ឋាន មរតជាតិតេជោ ដើម្បីត្រៀមព្រះរាជពិធីព្រឹកស្អែក

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

ព័ត៌មានជាតិ១៤ ម៉ោង មុន

ការឆ្លើយតបរបស់កម្ពុជាចំពោះឧប្បត្តិហេតុព្រំដែនថៃ៖ យុគសម័យថ្មីនៃភាពជាអ្នកដឹកនាំរបស់កម្ពុជា

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អ៊ុយក្រែន ទទួលស្គាល់ថា ខ្លួនជាអ្នកបំផ្ទុះស្ពាន គ្រីមៀ

សន្តិសុខសង្គម៦ ម៉ោង មុន

ចាប់ខ្លួនជនដៃដល់ជាកូនបង្កើតក្រោយកាប់សម្លាប់​ឪពុកខ្លួនឯងដោយសារខឹងមិនឲ្យប្រើ​គោយន្ដ

Sokha Hotels

ព័ត៌មានពេញនិយម