ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងចិនធ្វើដំណើរឆ្ពោះទៅកាន់ច្រកសមុទ្រដែលងាយបង្កភាពតានតឹងជាមួយតៃវ៉ាន់
ក្រុងតៃប៉ិបានលើកឡើងថា ខ្លួនបានរកឃើញក្រុមនាវាផ្ទុកយន្តហោះចិនដែលកំពុងធ្វើដំណើរឆ្ពោះទៅកាន់ដែនទឹកដែលបំបែកតៃវ៉ាន់និងចិនដីគោក ១ថ្ងៃបន្ទាប់ពីទីក្រុងប៉េកាំងបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅជិតកោះតៃវ៉ាន់ដែលចិនដីគោកតែងតែទាមទារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២៣ខែតុលានេះ។

ប្រទេសចិនដែលបានចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន បានបង្កើនសកម្មភាពយោធានៅជុំវិញកោះនេះក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដើម្បីដាក់សម្ពាធឱ្យតៃប៉ិទទួលយកការទាមទារអធិបតេយ្យភាពរបស់ខ្លួន។
ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា ក្រុមនាវាផ្ទុកយន្តហោះ Liaoning ត្រូវបានគេប្រទះឃើញពេញមួយយប់នៅក្នុងដែនទឹកក្បែរកោះ Pratas ដែលគ្រប់គ្រងដោយតៃប៉ិ ចម្ងាយប្រហែល៤០០គីឡូម៉ែត្រភាគនិរតីនៃកោះតៃវ៉ាន់ ហើយបន្តធ្វើដំណើរទៅភាគខាងជើងឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ដ៏រសើប។ ក្រសួងបានបន្ថែមថា យោធារបស់តៃវ៉ាន់ «បានតាមដានស្ថានការណ៍ ហើយបានឆ្លើយតបទៅតាមនោះ»។
គួរបញ្ជាក់ថានាវាLiaoning បានចូលរួមក្នុងសមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ប្រទេសចិនជុំវិញកោះតៃវ៉ាន់កាលពីសប្តាហ៍មុន ដែលត្រូវបានថ្កោលទោសដោយក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន។
ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំង ក៏ដូចជានាវាចម្បាំងជាច្រើនគ្រឿងទៅឡោមព័ទ្ធកោះតៃវ៉ាន់ នៅក្នុងអ្វីដែលទីក្រុងប៉េកាំងថាជាការព្រមានយ៉ាងម៉ឺងម៉ាត់ចំពោះទង្វើផ្តាច់ខ្លួនរបស់កងកម្លាំង ឯករាជ្យតៃវ៉ាន់។ ក្នុងសមយុទ្ធនោះត្រូវបានប្រកាសថាបន្ត ចិនបានធ្វើសមយុទ្ធបាញ់គ្រាប់ពិតកាលថ្ងៃអង្គារក្នុងតំបន់មួយចម្ងាយប្រហែល ១០៥ គីឡូម៉ែត្រពីកោះតៃវ៉ាន់។
ជាមួយគ្នានេះកាលពីចុងសប្តាហ៍កន្លងទៅ នាវាចម្បាំងអាមេរិក និងកាណាដាបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ចម្ងាយ ១៨០គីឡូម៉ែត្រ ដែលជាផ្នែកមួយនៃការឆ្លងកាត់ជាទៀងទាត់ដោយទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីពង្រឹងឋានៈជាផ្លូវទឹកអន្តរជាតិ ខណៈទីក្រុងប៉េកាំងបានថ្កោលទោសការអនុម័តនេះថាបានរំខានដល់ «សន្តិភាព និងស្ថិរភាព»នៅក្នុងច្រកសមុទ្រ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


