ព័ត៌មានអន្ដរជាតិ
លោក Blinken ប្រាប់អ៊ីស្រាអែលឲ្យក្ដាប់ឱកាសនៃការស្លាប់លោក Sinwar ដើម្បីបញ្ចប់សង្គ្រាម
លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅថ្ងៃទី២៣ខែតុលាបានជំរុញឲ្យប្រទេសអ៊ីស្រាអែលបញ្ចប់សង្គ្រាមរយៈពេលជាង១ឆ្នាំនៅតំបន់ហ្គាហ្សា ដោយចាប់យកឱកាសក្រោយការបំផ្លាញសមត្ថភាពខ្លាំងៗនៅក្នុងក្រុមហាម៉ាស និងការសម្លាប់លោក Yahya Sinwar ដែលជាមេដឹកនាំក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន។

លោក Blinken បាននិយាយថា អ៊ីស្រាអែលបានទទួលជោគជ័យរួចមកហើយនៅក្នុងការធានាបានថានឹងគ្មានការវាយឆ្មក់ម្ដងទៀតដូចកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន ដែលបង្កើតបានជាសង្គ្រាមនៅហ្គាហ្សា។ លោកបន្តថា អ្វីដែលអ៊ីស្រាអែលគួរធ្វើគឺ នាំយកចំណាប់ខ្មាំងដែលនៅសេសសល់ ១០១នាក់ត្រឡប់ទៅប្រទេសកំណើតរបស់ពួកគេវិញ ហើយបញ្ឈប់ជម្លោះប្រដាប់អាវុធមួយនេះ។
ការវាយសងសឹករបស់អ៊ីស្រាអែលនៅហ្គាហ្សា បានធ្វើឲ្យប្រជាជនភាគច្រើនត្រូវបំផ្លាស់ទីលំនៅទៅរស់នៅជុំរុំភៀសខ្លួន។ លោក Blinken បានប្រាប់ថា អ៊ីស្រាអែលត្រូវធ្វើយ៉ាងណាធានាឲ្យបាននូវការផ្គត់ផ្គង់ជំនួយមនុស្សធម៌ដល់ប្រជាជនដែលកំពុងរស់នៅក្នុងស្ថានភាពដ៏ត្រដាបត្រដួស។
ពលរដ្ឋប៉ាឡេស្ទីនភាគច្រើន បានកើតក្ដីព្រួយបារម្ភថា អ៊ីស្រាអែលមានបំណងបង្ខិតបង្ខំពួកគេឲ្យចាកចេញពីតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដាក់ការគ្រប់គ្រងនៅទីនោះវិញ ដោយអនុញ្ញាតឲ្យជនជាតិជ្វីហ្វវិលត្រឡប់ទៅតាំងលំនៅបន្ទាប់ពីការដកខ្លួនរបស់ពួកគេក្នុងឆ្នាំ២០០៥។
លោក Blinken បានបញ្ជាក់ម្តងទៀតថា សហរដ្ឋអាមេរិកបានជំទាស់រាល់ការកាន់កាប់របស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ លោកបន្ថែមថា លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានធានាជាមួយអាមេរិកថា លោកពុំមានផែនការបែបនេះទេ ទោះបីជាមានសម្ពាធពីមនុស្សជាច្រើននៅក្នុងបក្សរបស់លោកក្នុងការអនុញ្ញាតឲ្យជនជាតិជ្វីហ្វត្រឡប់ទៅវិញក៏ដោយ៕
ដោយ៖ ឈាង
ចុចអាន៖ ក្រុមហាម៉ាស ប្រកាសថាមិនដោះលែងចំណាប់ខ្មាំង ទោះលោក Sinwar ត្រូវបានសម្លាប់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


