ព័ត៌មានអន្ដរជាតិ
ក្រុមហាម៉ាស ប្រកាសថាមិនដោះលែងចំណាប់ខ្មាំង ទោះលោក Sinwar ត្រូវបានសម្លាប់
ក្រុមហាម៉ាស កាលពីថ្ងៃសុក្របានប្រកាសថា ខ្លួននឹងមិនដោះលែងចំណាប់ខ្មាំងនោះទេ រហូតដល់សង្រ្គាមហ្កាហ្សាបានបញ្ចប់។ ការប្រកាសនេះ ធ្វើឡើងខណៈពេលក្រុមសកម្មប្រយុទ្ធដែលមានការគាំទ្រដោយអ៊ីរ៉ង់នេះ កំពុងកាន់ទុក្ខចំពោះការស្លាប់របស់មេដឹកនាំរបស់ខ្លួនគឺលោក Yahya Sinwar។

លោក Khalil al-Hayya មន្ត្រីក្រុមហាម៉ាសដែលមានមូលដ្ឋាននៅកាតា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយថា៖ «យើងកាន់ទុក្ខមេដឹកនាំដ៏អស្ចារ្យ បងប្រុសដែលត្រូវគេសម្លាប់គឺ Yahya Sinwar, Abu Ibrahim»។
លោកបានបន្ថែមថា ចំណាប់ខ្មាំងនឹងមិនត្រូវដោះលែងទេ «លុះត្រាតែការឈ្លានពានប្រឆាំងនឹងប្រជាជនរបស់យើងនៅហ្គាហ្សាបញ្ឈប់ ហើយមានការដកខ្លួនចេញពីវាទាំងស្រុង ហើយអ្នកទោសវីរបុរសរបស់យើងត្រូវបានដោះលែងពីគុកអ្នកឈ្លានពាន»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានហៅការសម្លាប់លោក Sinwar ថាជា «សញ្ញាសំខាន់ក្នុងការធ្លាក់ចុះនៃការគ្រប់គ្រងដ៏អាក្រក់របស់ពួកហាម៉ាស» ដោយបន្ថែមថា នេះមិនមែនជាការបញ្ចប់នៃសង្គ្រាមនោះទេ តែវាគឺជា «ការចាប់ផ្តើមនៃទីបញ្ចប់»។
នៅតំបន់ហ្គាហ្សា ពលរដ្ឋមានសង្ឃឹមតិចតួចថា ការសម្លាប់លោក Sinwar នឹងបញ្ចប់សង្រ្គាម។
លោក Jemaa Abou Mendi អាយុ ២១ឆ្នាំជាអ្នករស់នៅតំបន់ហ្គាហ្សា បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា៖ «យើងតែងតែគិតថា នៅពេលវេលានេះមកដល់ សង្រ្គាមនឹងបញ្ចប់ហើយជីវិតរបស់យើងនឹងត្រឡប់ទៅរកសភាពធម្មតាវិញ។ ប៉ុន្តែជាអកុសល ការពិតនៅទីនេះគឺផ្ទុយស្រឡះ។ សង្រ្គាមមិនទាន់បានឈប់ទេ ហើយការសម្លាប់នៅតែបន្តមិនឈប់ឈរ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


