ព័ត៌មានអន្ដរជាតិ
ក្រុមសកម្មប្រយុទ្ធបើកការប្រហារដ៏ខ្លាំងក្លាសម្លាប់ប៉ូលិស១០នាក់នៅប៉ាគីស្ថាន
ក្រុមសកម្មប្រយុទ្ធប្រដាប់ដោយកាំភ្លើងវែង និងគ្រាប់បែកដៃបានវាយប្រហារប៉ុស្តិ៍ប៉ូលិសមួយនៅភាគពាយព្យប្រទេសប៉ាគីស្ថាន និងបានសម្លាប់ប៉ូលិសចំនួន១០នាក់នៅក្នុងការបាញ់ប្រហារដ៏ខ្លាំងក្លាមួយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី២៥ខែតុលានេះ។

មន្ត្រីប៉ូលិសក្នុងតំបន់ បានឲ្យដឹងថា ក្រៅពីប៉ូលិស១០នាក់បានស្លាប់ កងកម្លាំងសន្តិសុខផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារពេញ១យប់លើប៉ុស្តិ៍ប៉ូលិសនៅ ស្រុក Dera Ismail Khan ក្នុងខេត្ត Khyber Pakhtunkhwa។ ក្រុមអ្នកវាយប្រហារបានរងរបួស ប៉ុន្តែពួកគេបានរត់គេចខ្លួន មុនពេលនៅពេលដែលអាជ្ញាធរបញ្ជូនកងកម្លាំងទៅដល់។
គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ប៉ុន្តែការសង្ស័យទំនងជាធ្លាក់ទៅលើក្រុមតាលីបង់ប៉ាគីស្ថាន ដែលតែងតែកំណត់គោលដៅលើកងកម្លាំងសន្តិសុខទូទាំងប្រទេស ជាពិសេសនៅតំបន់អតីតកុលសម្ព័ន្ធនៅភាគពាយ័ព្យដែលមានកំពុងបញ្ហា។
ក្រោយការវាយប្រហារលើប៉ុស្តិ៍ប៉ូលិសនេះបានកើតឡើងក្នុងរយៈពេល ២៤ ម៉ោងមានប្រតិបត្តិការពីរដាច់ដោយឡែកពីគ្នា របស់កងកម្លាំងសន្តិសុខបានបាញ់សម្លាប់ពួកបះបោរចំនួន ១៩ នាក់នៅ Bajur ស្រុកមួយក្នុង Khyber Pakhtunkhwa និងទីក្រុង Mianwali ដែលជាទីក្រុងមួយនៅភាគខាងកើតខេត្ត Punjab។
គួរបញ្ជាក់ថាថ្មីៗនេះ កងកម្លាំងសន្តិសុខបាននិងកំពុងធ្វើប្រតិបត្តិការដែលមានមូលដ្ឋានលើការស៊ើបការណ៍សម្ងាត់ប្រឆាំងនឹងពួកតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានគេស្គាល់ថា Tehrik-e-Taliban Pakistan (TTP)ដែលបានពង្រឹងខ្លួនចាប់តាំងពីពួកតាលីបង់អាហ្វហ្គានីស្ថានបានដណ្តើមអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្នុងឆ្នាំ ២០២១ ខណៈTTP គឺជាក្រុមដាច់ដោយឡែកមួយ ប៉ុន្តែជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ពួកតាលីបង់អាហ្វហ្គានីស្ថាន៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


