ព័ត៌មានអន្ដរជាតិ
ពូទីន៖ គ្រប់គ្នាចង់ឲ្យសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ចប់ឆាប់ៗ
តាមការចុះផ្សាយរបស់ RT, ក្នុងសន្និសីទកាសែតក្រោយកិច្ចប្រជុំកំពូល BRICS លើកទី១៦នៅទីក្រុង Kazan នៃប្រទេសរុស្ស៊ី កាលពីថ្ងៃព្រហស្បតិ៍ទី២៤ខែតុលាឆ្នាំ២០២៤ លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន និយាយថា គ្រប់ប្រទេសចង់ឲ្យជម្លោះអ៊ុយក្រែន ត្រូវដោះស្រាយដោយសន្តិវិធីនិងបញ្ចប់ឆាប់បំផុតតាមដែលអាចធ្វើទៅបាន។

លោកប្រាប់ទៅក្រុមអ្នកសារព័ត៌មានថា ក្នុងអំឡុងមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក, ចិននិងប្រេស៊ីល សុទ្ធតែបានដាក់សំណើអំពីផែនការបញ្ចប់សង្គ្រាម ហើយប្រទេសជាសមាជិក BRICS ទាំងអស់ គាំទ្រសំណើនោះ ប៉ុន្តែជាច្រើនលើកច្រើនសារ ទីក្រុងកៀវ តែងបដិសេធ។
ពាក់ព័ន្ធកិច្ចចរចានេះដែរ កាលពីថ្ងៃសុក្រទី១៨ខែតុលាឆ្នាំ២០២៤, លោក ពូទីន បានអះអាងថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសដ៏ស័ក្តិសមបំផុត ក្នុងការរៀបចំកិច្ចប្រជុំកំពូលដើម្បីបញ្ចប់ជម្លោះជាមួយអ៊ុយក្រែន។

លោកបញ្ជាក់យ៉ាងច្បាស់ថា អារ៉ាប៊ីសាអូឌីត គឺជាប្រទេសមិត្ត ហើយលោកថែមទាំងសរសើរមេដឹកនាំនៃរដ្ឋាភិបាលទីក្រុងរីយ៉ាដទៀតផង ដែលខិតខំប្រឹងប្រែងដោយស្មោះអស់ពីចិត្ត ដើម្បីនាំមកនូវសន្តិភាព។ ដូច្នេះប្រសិនបើព្រឹត្តិការណ៍បែបនេះ នឹងរៀបចំឡើងក្នុងប្រទេសអារ៉ាប៊ីសាអូឌីតមែន ទីកន្លែងនោះនឹងមានភាពងាយស្រួលសម្រាប់រុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា ដំណោះស្រាយចុងក្រោយ គួរតែផ្អែកលើសេចក្តីព្រាង ដែលបានរៀបចំក្នុងអំឡុងការចរចាទីក្រុងអ៊ីស្តង់ប៊ុល នៃប្រទេសតួកគី កាលពីនិទាឃរដូវឆ្នាំ២០២២។
តាមពិតទៅកាលនោះ គណៈប្រតិភូអ៊ុយក្រែន បានអនុម័តលើសេចក្តីព្រាងសន្ធិសញ្ញាដែលនឹងប្រែក្លាយអ៊ុយក្រែនទៅជាប្រទេសអព្យាក្រឹត និងដាក់ដែនកំណត់លើទំហំនៃកងទ័ពរបស់ខ្លួនទៅហើយ ប៉ុន្តែស្រាប់តែចាកចេញពីតុចរចាភ្លាមៗ។ ក្រោយមក មន្ត្រីនៅទីក្រុងកៀវបែរជានិយាយថា ពួកគេមិនជឿទុកចិត្តលើរុស្ស៊ី ហើយថា មេដឹកនាំលោកខាងលិច បានណែនាំពួកគេមិនឲ្យទទួលយកលក្ខខណ្ឌរបស់ទីក្រុងមូស្គូទៅវិញ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាមេរិក ព្រមានថា កងទ័ពកូរ៉េខាងជើងនៅរុស្ស៊ី នឹងក្លាយជាគោលដៅស្របច្បាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២២ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៧ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១១ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា២ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz


