ព័ត៌មានអន្ដរជាតិ
ព្យុះភ្លៀងធ្ងន់ធ្ងរ ផ្តាច់ជីវិតមនុស្ស ៥១នាក់ នៅអេស្ប៉ាញ
អាជ្ញាធរអេស្ប៉ាញបញ្ជាក់ថា គិតត្រឹមរសៀលថ្ងៃពុធទី៣០ខែតុលាឆ្នាំ២០២៤ មានមនុស្សចំនួន៥១នាក់ហើយ បានបាត់បង់ជីវិតក្នុងគ្រោះទឹកជំនន់រហ័ស ដែលបង្កដោយព្យុះភ្លៀងនៅភាគអាគ្នេយ៍ប្រទេសអេស្ប៉ាញ។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមជួយសង្គ្រោះព្រមានថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀត ព្រោះនៅមានមនុស្សច្រើននាក់ កំពុងបាត់ខ្លួន រកមិនទាន់ឃើញ។
តាមការចុះផ្សាយរបស់ BBC, ព្យុះភ្លៀងធ្ងន់ធ្ងរបានវាយប្រហារតំបន់ជាច្រើនកាលពីថ្ងៃអង្គារ ដោយប្រែក្លាយដងផ្លូវនានាទៅជាទន្លេ ហើយទឹកបានហូរកួចនាំយកយានយាន ថែមទាំងបណ្តាលឲ្យបាក់ស្ពាន រំខានដល់ការធ្វើចរាចរណ៍ផ្លូវដែកនិងផ្លូវហាយវ៉េទៀតផង សូម្បីតែជើងហោះហើរក៏ប៉ះពាល់ដែរ។

ពាក់ព័ន្ធគ្រោះធម្មជាតិនេះ រថភ្លើងល្បឿនលឿនដឹកមនុស្សជិត៣០០នាក់ បានរត់ធ្លាក់ផ្លូវក្បែរទីក្រុង Malaga ប៉ុន្តែជាសំណាងល្អ គ្មាននរណាម្នាក់បាត់បង់ជីវិតឡើយ។
ដោយមើលឃើញស្ថានការណ៍កាន់តែអាក្រក់ ក្រុមឆ្លើយតបគ្រាអាសន្នអេស្ប៉ាញ បានបន្ថែមកម្លាំងឡើងដល់ជាង១ ០០០នាក់ ដើម្បីធ្វើប្រតិបត្តិការជួយសង្គ្រោះ។

ស្របពេលជាមួយគ្នានោះ លោកនាយករដ្ឋមន្រ្តី Pedro Sanchez បានបង្ហោះនៅលើបណ្តាញសង្គម X ថា លោកកំពុងតាមដានរបាយការណ៍នៃការបាត់ខ្លួនមនុស្សដោយក្តីបារម្ភជាទីបំផុត។ លើសពីនេះ លោកថែមទាំងជំរុញឲ្យប្រជាពលរដ្ឋ ស្តាប់ការណែនាំរបស់អាជ្ញាធរ ហើយអំពាវនាវផងដែរ ឲ្យចៀសវាងការធ្វើដំណើរទៅណា បើមិនចាំបាច់។
តាមពិតទៅ រាល់ឆ្នាំឲ្យតែដល់រដូវនេះ អេស្ប៉ាញតែងជួបព្យុះជានិច្ច ប៉ុន្តែឆ្នាំនេះ គ្រោះធម្មជាតិហាក់ធ្ងន់ធ្ងរខ្លាំង ខណៈក្រុមអ្នកជំនាញបានបញ្ជាក់ច្បាស់ៗថា រឿងទាំងអស់គឺបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


