ព័ត៌មានអន្ដរជាតិ
ពលរដ្ឋ អូស្ត្រាលី ជាង ៥ សែននាក់ នឹងគ្មានអគ្គិសនីប្រើប្រាស់ជិត ១ សប្ដាហ៍ ក្រោយព្យុះភ្លៀងយាយីនៅរដ្ឋ Victoria
ប្រជាពលរដ្ឋប្រមាណជិតកន្លះលានគ្រួសារនៅក្នុងរដ្ឋ Victoria ប្រទេសអូស្ត្រាលី កំពុងគ្មានអគ្គិសនីប្រើប្រាស់ ក្រោយមានព្យុះភ្លៀងមកវាយប្រហារបណ្តាញផលិត និងផ្គត់ផ្គង់អគ្គិសនី ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៤ ខែកុម្ភៈនេះ ។

បើតាមរដ្ឋមន្ត្រីក្រសួងថាមពលនៃរដ្ឋ Victoria លោកស្រី Lily D’Ambrosio បានប្រាប់សារព័ត៌មានបន្ថែមថា “ប្រជាពលរដ្ឋដល់ ៥២៩,០០០ នាក់ គ្មានភ្លើងអគ្គិសនីប្រើប្រាស់ បន្ទាប់ពីបណ្តាញផ្គត់ផ្គង់អគ្គិសនីរងការបំផ្លិចបំផ្លាញដោយសារអាកាសធាតុដ៏អាក្រក់” ។
ស្របពេលជាមួយគ្នានេះ ករណីវាយប្រហារដោយព្យុះភ្លៀងខាងលើ គឺនឹងអាចអូសបន្លាយពេលដល់ការផ្គត់ផ្គង់អគ្គិសនីទៅឲ្យប្រជាជនដល់ទៅរយៈពេល ១ សប្តាហ៍ ដែលនេះជាករណីធំជាងគេជាប្រវត្តិសាស្រ្តនៃគ្រោះធម្មជាតិដោយព្យុះភ្លៀងក្នុងរដ្ឋ Victoria ។
គួររំឭកថា ព្យុះភ្លៀងខាងលើនេះបណ្ដាលឲ្យកសិករម្នាក់បានបាត់បង់ជីវិត ដោយសារបំណែកបង្កដោយព្យុះភ្លៀងបុកលើកសិករ នៅពេលកំពុងបើកបរត្រាក់ទ័រ ។ នៅក្នុងវីដេអូនានាលើបណ្តាញសង្គមនៅអូស្រ្តាលីបានបង្ហាញនូវការខូចខាតទ្រព្យសម្បត្តិសារធារណជាច្រើន ហើយទន្ទឹមនឹងព្យុះភ្លៀងនោះ ករណីភ្លើងឆេះព្រៃនៅភាគខាងលិចនៃរដ្ឋដដែលនេះ ក៏កំពុងធ្វើទុកបុកម្នេញដល់ធនធាននៃរដ្ឋភាគខាងត្បូងអូស្រ្តាលីក្នុងលក្ខណៈទ្រង់ទ្រាយធំផងដែរ ៕
ដោយ៖ មាន រតនា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


