ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ បញ្ជូនទ័ព ២ ៥០០ថែមទៀតទៅតំបន់រងគ្រោះព្រោះទឹកជំនន់ ខណៈកំហឹងពលរដ្ឋកំពុងកើនឡើង
ទាហានចំនួន ២ ៥០០នាក់ផ្សេងទៀត បានចុះទៅដល់តំបន់រងគ្រោះព្រោះទឹកជំនន់ដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសអេស្ប៉ាញ កាលពីថ្ងៃចន្ទ ដើម្បីជួយរុករកសាកសព និងបោសសម្អាតកម្ទេចកម្ទី ខណៈកំហឹងសាធារណជនកំពុងពុះកញ្ជ្រោលខ្លាំង។ នេះបើយោងតាមការប្រកាសរបស់លោក Margarita Robles រដ្ឋមន្ត្រីក្រសួងការពារជាតិអេស្ប៉ាញ។

តួលេខអ្នកស្លាប់ព្រោះទឹកជំនន់នៅអេស្ប៉ាញ បានកើនឡើងដល់ ២១៧នាក់ ហើយមនុស្សរាប់សិបនាក់ទៀតកំពុងបាត់ខ្លួននៅឡើយ។ ភាគច្រើននៃអ្នកស្លាប់ ស្ថិតនៅតំបន់ Valencia និងជាង៦០នាក់ នៅតំបន់ជាយក្រុង Paiporta។
កាលពីចុងសប្ដាហ៍មុន ទាហានប្រមាណ ៥ពាន់នាក់ ត្រូវបានបញ្ជូនទៅតំបន់រងគ្រោះ ដើម្បីចែកចាយស្បៀង ជួយសម្អាតផ្លូវថ្នល់ និងទប់ស្កាត់អំពើចោរកម្មនានាដែលអាចកើតមាន។ ទន្ទឹមនោះ នាវាចម្បាំង១គ្រឿងមានផ្ទុកទាហានជើងទឹកចំនួន ១០៤នាក់ ព្រមទាំងរថយន្តដឹកអាហារ និងទឹកស្អាត ក៏បានទៅដល់កំពង់ផែ Valencia សម្រាប់កិច្ចខិចខំប្រឹងប្រែងជួយសង្គ្រោះផងដែរ។
នៅថ្ងៃអង្គារនេះ គណៈរដ្ឋមន្ត្រីអេស្ប៉ាញ នឹងធ្វើការប្រកាសអំពីភូមិដែលរងគ្រោះធ្ងន់ធ្ងរជាងគេដោយសារទឹកជំនន់ក្នុងតំបន់ Valencia, Andalusia, Castile La Mancha និង Catalonia ដើម្បីទទួលបានមូលនិធិសង្គ្រោះបន្ទាន់។
សូមបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី៣ខែវិច្ឆិកាឆ្នាំ២០២៤ សែរាជវង្សអេស្ប៉ាញ បានចុះសួរសុខទុក្ខប្រជារាស្រ្តដែលរងគ្រោះដោយសោកនាដកម្មទឹកជំនន់ដ៏អាក្រក់ ក្នុងខេត្ត Valencia ភាគខាងកើត ប៉ុន្តែរឿងមិននឹកស្មានដល់បានកើតឡើង ដោយជនរងគ្រោះដែលពោរពេញដោយកំហឹងបានគប់ភក់និងស្រែកដាក់ស្តេច Felipe ទី៦និងព្រះមហាក្សត្រិយានី Letizia។
គេដឹងច្បាស់ថា ការដែលពលរដ្ឋខឹងសម្បាបែបនេះគឺដោយសារតែអាជ្ញាធរអេស្ប៉ាញ មិនបានចេញការព្រមានឲ្យទាន់ពេលចំពោះគ្រោះធម្មជាតិ និងការឆ្លើយតបមានភាពយឺតយ៉ាវពីសំណាក់ក្រុមជួយសង្គ្រោះ។
ទឹកជំនន់ឆ្នាំនេះ គឺជាសោកនាដកម្មគ្រោះធម្មជាតិដែលបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនបំផុត ក្នុងប្រទេសអេស្ប៉ាញចាប់តាំងពីឆ្នាំ១៩៧៣មក ដោយកាលនោះ មានមនុស្សយ៉ាងតិច១៥០នាក់ បានបាត់បង់ជីវិតនៅខេត្តភាគអាគ្នេយ៍ Granada, Murcia និង Almeria៕
ដោយ៖ ឈាង
ចុចអាន៖ ជនរងគ្រោះដោយទឹកជំនន់ គប់ភក់ដាក់ស្តេចអេស្ប៉ាញ ពេលចុះសួរសុខទុក្ខ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


