ព័ត៌មានអន្ដរជាតិ
លោក ត្រាំ ប្រកាសមិនឲ្យសមាជិកគ្រួសារ កាន់តួនាទីណាមួយឡើយ ក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ
ក្នុងបទសម្ភាសជាមួយ Fox News ភ្លាមៗក្រោយឈ្នះឆ្នោតជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ប្រកាសថា លោកនឹងមិនឲ្យសមាជិកគ្រួសារ ចូលកាន់តួនាទីណាមួយឡើយក្នុងរដ្ឋាភិបាលអាណត្តិថ្មីនេះ។

បទសម្ភាសដែលផ្សាយបន្តដោយសារព័ត៌មាន RT នៅថ្ងៃព្រហស្បតិ៍ទី៧ខែវិច្ឆិកាឆ្នាំ២០២៤, លោកត្រាំអះអាងថា «គ្រប់គ្រាន់ហើយសម្រាប់គ្រួសាររបស់ខ្ញុំ តើអ្នកដឹងទេថាហេតុអ្វី? នោះគឺដោយសារក្រុមគ្រួសារខ្ញុំឈឺចាប់ខ្លាំងណាស់ គ្រួសាររបស់ខ្ញុំបានឆ្លងកាត់នរក»។
កាលពីអាណត្តិទីមួយ លោក ត្រាំ គឺជាប្រធានាធិបតីទី៤៥របស់សហរដ្ឋអាមេរិក ដោយកាន់តំណែងពីឆ្នាំ២០១៧ដល់ឆ្នាំ២០២១។ ក្នុងអណត្តិនោះ កូនស្រីលោកត្រាំ គឺ Ivanka និងកូនប្រសារ Jared Kushner កាន់តំណែងជាទីប្រឹក្សាដ៏សំខាន់របស់គាត់ ដែលនាំឲ្យពាក្យរិះគន់យ៉ាងខ្លាំង។
លុះមកដល់ឆ្នាំ២០២២ នៅពេលឪពុកឈរឈ្មោះប្រជែងតំណែងប្រធានាធិបតីម្តងទៀត អ្នកស្រី Ivanka ក៏ប្រកាសថា នាងនឹងលាឈប់ពីនយោបាយ ហើយងាកមកមើលថែកូនៗនិងគ្រួសារវិញ។

អ្នកស្រីសម្រេចចិត្តបែបនេះស្របពេលឪពុក ត្រូវប្រឈមមុខនឹងការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌសហព័ន្ធជាច្រើន ទាក់ទងការកាន់កាប់ឯកសារសម្ងាត់ជាង១០០ឯកសារ ដែលគេរកឃើញពីអចលនទ្រព្យ Mar-a-Lago របស់គាត់នៅទីក្រុង Palm Beach នៃរដ្ឋ Florida។
ទាំង Ivanka និងបងប្អូនគឺ Eric និង Donald Jr. សុទ្ធតែត្រូវគេដាក់ឈ្មោះចូលនៅក្នុងបណ្តឹងរដ្ឋប្បវេណីរបស់អគ្គមេធាវីញូវយ៉ក ហើយប្រឈមហានិភ័យផ្នែកច្បាប់ជាផ្នែកពាក់ព័ន្ធមុខជំនួញនៃត្រកូល ត្រាំ។
សូមបញ្ជាក់ជាថ្មី លោក ដូណាល់ ត្រាំ នៃគណបក្សសាធារណរដ្ឋ បានផ្តួលលោកស្រី កាម៉ាឡា ហារីស មកពីគណបក្សប្រជាធិបតេយ្យ ឈ្នះឆ្នោតជាប្រធានាធិបតីទី៤៧របស់សហរដ្ឋអាមេរិក និងក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្តដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ឈ្នះបែបនេះដែរ ក្នុងឆ្នាំ១៨៩២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី ថា អ៊ុយក្រែន កំពុងភ័យខ្លួន ក្រោយលោក ត្រាំ ឈ្នះឆ្នោត
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


