Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អ៊ុយក្រែន កំពុងភ័យខ្លួន ក្រោយលោក ត្រាំ ឈ្នះឆ្នោត

បានផុស

នៅ

ជុំវិញលទ្ធផលបោះឆ្នោតសហរដ្ឋអាមេរិក, ប្រទេសរុស្ស៊ី បានប្រកាសថា ជ័យជម្នះរបស់លោក ដូណាល់ ត្រាំ គឺជាដំណឹងដ៏អាក្រក់បំផុតសម្រាប់អ៊ុយក្រែន ហើយទីក្រុងកៀវ កំពុងភ័យខ្លួន។

លោក ត្រាំ (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ Daily Mail កាលពីថ្ងៃពុធទី៦ខែវិច្ឆិកាឆ្នាំ២០២៤, អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev និយាយថា នេះជាដំណឹងអាក្រក់មួយសម្រាប់អ៊ុយក្រែន ព្រោះលោកត្រាំប្រហែលជានឹងកាត់ជំនួយរបស់ទីក្រុងវ៉ាស៊ីនតោន ទៅទីក្រុងកៀវ។ យ៉ាងណា គេនៅមិនទាន់ដឹងឡើយថាតើ បើសិនជាកាត់ជំនួយមែន តើប្រធានាធិបតីជាប់ឆ្នោតអាមេរិករូបនេះ នឹងកាត់ក្នុងកម្រិតណា។ 

លោក Medvedev បញ្ជាក់ថា អាជ្ញាធរអ៊ុយក្រែន បានជាប់ក្នុងបញ្ជីជាប្រភេទក្រុមដែលលោក ត្រាំ ទំនងជាមិនចង់ជះប្រាក់ច្រើនទៅលើរួចទៅហើយ និងធ្លាប់លើកឡើងថា ថ្នាក់ដឹកនាំអ៊ុយក្រែន គួរធ្វើអ្វីដែលខ្លួនឯងអាចធ្វើបាន។

អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev (រូបថត៖ AP)

ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ក៏បានអបអរសាទរលោក ត្រាំ ផងដែរចំពោះជ័យជម្នះក្នុងការបោះឆ្នោតនេះ ហើយត្បិតតែបណ្តាសម្ព័ន្ធមិត្តអ៊ុយក្រែន កំពុងបារម្ភថា អាមេរិកនឹងកាត់ជំនួយដល់ទីក្រុងកៀវក្រោមការដឹកនាំរបស់អ្នកសាធារណរដ្ឋរូបនេះក៏ពិតមែន ក៏លោក ហ្សេលេនស្គី បានគូសបញ្ជាក់ពីការគាំទ្រដ៏រឹងមាំនៅក្នុងសហរដ្ឋអាមេរិកសម្រាប់ប្រទេសគាត់ ដើម្បីប្រយុទ្ធប្រឆាំងជាមួយរុស្ស៊ី។

ប្រធានាធិបតីអ៊ុយក្រែន លើកឡើងថា យើងកំពុងរង់ចាំឲ្យដល់យុគសម័យនៃសហរដ្ឋអាមេរិកដ៏រឹងមាំមួយ ក្រោមការដឹកនាំរបស់លោក ត្រាំ។ យើងពឹងផ្អែកលើការគាំទ្រទ្វេបក្សដ៏រឹងមាំសម្រាប់អ៊ុយក្រែននៅក្នុងសហរដ្ឋអាមេរិក ហើយយើងចាប់អារម្មណ៍លើការអភិវឌ្ឍកិច្ចសហប្រតិបត្តិការនយោបាយនិងសេដ្ឋកិច្ចដែលមានផលប្រយោជន៍ទៅវិញទៅមក ដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិយើងទាំងពីរ។

លោក ហ្សេលេនស្គី (ឆ្វេង) ចាប់ដៃលោក ត្រាំ (រូបថត៖ EPA)

សូមបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានក្លាយជាប្រធានាធិបតីអាមេរិកទី២ក្នុងប្រវត្តិសាស្រ្តដែលឈ្នះឆ្នោតពីរអាណត្តិប៉ុន្តែមិនជាប់គ្នា បន្ទាប់ពីលោក Grover Cleveland ឈ្នះបែបនេះដែរ ក្នុងឆ្នាំ១៨៩២។

ពិភពលោក កំពុងរង់ចាំមើលថាតើ ការដឹកនាំរបស់លោក ត្រាំ សម្រាប់អាណត្តិទី២នេះ នឹងមានអ្វីកើតឡើងខ្លះ ហើយអាចជួយសហរដ្ឋអាមេរិកបានដល់កម្រិតណា។ គេក៏កំពុងរង់ចាំមើលផងដែរថាតើលោក ត្រាំ នឹងមានវិធីសាស្រ្តអ្វី ដើម្បីកាត់បន្ថយការឡើងកម្តៅនៃជម្លោះសកលលោក ជាពិសេសលោកធ្លាប់អះអាងថា នឹងបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក្នុងរយៈពេលត្រឹម២៤ម៉ោងប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បៃដិន-ហារីស សុទ្ធតែទូរស័ព្ទទៅ ត្រាំ ដើម្បីអបអរ និងអញ្ជើញមកសេតវិមាន ដើម្បីពិភាក្សាការផ្ទេរអំណាច

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម