ព័ត៌មានអន្ដរជាតិ
លោក បៃដិន និងអ្នកស្រី ហារីស ត្រូវគេឃើញនៅជាមួយគ្នាលើកដំបូង ក្រោយចាញ់ឆ្នោត
នេះជាលើកដំបូងហើយចាប់តាំងពីគណបក្សប្រជាធិបតេយ្យចាញ់ឆ្នោត ដែលលោកស្រី កាម៉ាឡា ហារីស និងលោក ចូ បៃដិន ត្រូវបានគេឃើញនៅជាមួយគ្នា។

វត្តមានរបស់អ្នកទាំងពីរគឺក្នុងពិធីរម្លឹកវិញ្ញាណក្ខន្ធដល់ទាហានអាមេរិក នៅទីបញ្ចុះសពជាតិ Arlington ក្នុងរដ្ឋ Virginia កាលពីព្រឹកថ្ងៃទី១១ខែវិច្ឆិកា។
អំឡុងពិធីដាក់កម្រងផ្កា លោក បៃដិន និយាយថា «នេះគឺជាលើកចុងក្រោយហើយដែលខ្ញុំឈរនៅទីនេះ នៅ Arlington ក្នុងឋានៈជាមេបញ្ជាការ។ វាពិតជាកិត្តិយសដ៏ធំបំផុតនៃជីវិតរបស់ខ្ញុំ ដែលបានដឹកនាំ បម្រើ ថែរក្សា និងការពារអ្នក ដូចដែលអ្នកបានការពារយើងពីមួយជំនាន់ទៅមួយជំនាន់»។

លោក បៃដិន បានបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតអាណត្តិថ្មី ក្នុងខែកក្កដា បន្ទាប់ពីខ្លួនធ្វើមិនបានល្អទាល់តែសោះ ក្នុងការជជែកដេញដោលជាមួយលោក ត្រាំ ហើយបន្ទាប់មកក៏ប្រគល់តួនាទីជាបេក្ខជនឈរឈ្មោះខាងគណបក្សប្រជាធិបតេយ្យ ទៅឲ្យអ្នកស្រីហារីស ជំនួសវិញ។
យ៉ាងណា អ្នកស្រីហារីស នៅតែមិនអាចយកឈ្នះលោក ត្រាំ ខាងគណបក្សសាធារណរដ្ឋបាន ហើយក្រោយបរាជ័យនៅថ្ងៃទី៥ខែវិច្ឆិកា ជំនួយការរបស់ហារីស មួយចំនួន បានបន្ទោសប្រធានាធិបតីបៃដិនចំៗ ថាគាត់គួរតែដកខ្លួនឲ្យលឿនជាងនេះ ទម្រាំគាត់សម្រេចចិត្ត អ្វីៗគឺហួសពេលហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ តែងតាំងបុគ្គលប្រឆាំងអ៊ីរ៉ង់ ឲ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំ UN
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


