ព័ត៌មានអន្ដរជាតិ
បុរសចិន ខឹងចែកទ្រព្យមិនស្មើជាមួយប្រពន្ធ ក៏បើករថយន្តបុករះមនុស្ស ស្លាប់៣៥នាក់ នៅខេត្តក្វាងទុង
គ្រោះថ្នាក់ចរាចរណ៍សាហាវបំផុតមិនធ្លាប់មានសោះក្នុងប្រទេសចិន នារយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ បានបណ្តាលឲ្យមនុស្សស្លាប់កើនដល់៣៥នាក់ និងរបួសជាង៤០នាក់ ខណៈបើតាមការបញ្ជាក់ពីប៉ូលិស, ជនបង្កមានត្រកូល Fan បានបើកការវាយប្រហារដោយសារខឹងចិត្តរឿងចែកទ្រព្យសម្បត្តិគ្នាមិនស្មើ ជាមួយភរិយាក្រោយលែងលះ។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃពុធទី១៣ខែវិច្ឆិកាឆ្នាំ២០២៤, ហេតុការណ៍នេះកើតឡើងនៅខាងក្រៅពហុកីឡដ្ឋានមួយក្នុងទីក្រុង Zhuhai នៃខេត្តក្វាងទុង។
ប៉ូលិសអះអាងថា បុរសអាយុ៦២ឆ្នាំម្នាក់នេះ មានបំណងធ្វើអត្តឃាត ដោយបើករថយន្ត SUV បុករះហ្វូងមនុស្ស ហើយភ្លាមៗក្រោយកើតហេតុគាត់ក៏បានយកកាំបិតក្នុងរថយន្ត ព្យាយាមសម្លាប់ខ្លួនផងដែរ។

មកទល់ពេលនេះ អាជ្ញាធរចិនមិនទាន់បង្ហាញថាតើមាននរណាខ្លះត្រូវបានសម្លាប់ក្នុងហេតុការណ៍នេះទេ ប៉ុន្តែគេឃើញមានមនុស្សជាច្រើននាំគ្នាដាក់ផ្កានិងរបស់របរនានា ដើម្បីឧទ្ទិសដល់ជនរងគ្រោះនៅខាងក្រៅពហុកីឡដ្ឋាន។
សូមបញ្ជាក់ថា ប៉ុន្មានខែចុងក្រោយនេះ ប្រទេសចិន តែងជួបការវាយប្រហារហិង្សាញឹកញាប់គួរសម។ ជាក់ស្តែងកាលពីខែតុលា ការវាយប្រហារដោយកាំបិតនៅសាលារៀនមួយ ក្នុងទីក្រុងប៉េកាំង បានបណ្តាលឲ្យមនុស្ស៥នាក់រងរបួស។

ចំណែកកាលពីខែកញ្ញា បុរសម្នាក់បានបើកការចាក់ប្រហារក្នុងផ្សារទំនើបនៅទីក្រុងសៀងហៃ ដោយសម្លាប់មនុស្ស៣នាក់និងជាច្រើននាក់ទៀតរងរបួស។
ក្នុងខែកញ្ញាដដែលនោះ សិស្សជនជាតិជប៉ុនអាយុ១០ឆ្នាំម្នាក់បានស្លាប់, មួយថ្ងៃបន្ទាប់ពីគាត់ត្រូវគេចាក់នៅជិតសាលារៀន នាភាគខាងត្បូងប្រទេសចិន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


