ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលវៀតណាម ជួយកសាងផ្ទះរាប់ពាន់ខ្នង ដល់សហគមន៍ជនជាតិភាគតិចក្រីក្រនៅខេត្តភាគកណ្តាល
ដាកឡាក់ ជាខេត្តមួយនៅតំបន់ខ្ពង់រាបភាគកណ្តាលនៃប្រទេសវៀតណាម ជាប់ព្រំប្រទល់ខេត្តមណ្ឌលគិរី នៃប្រទេស កម្ពុជា។ ប្រជាជនក្នុងខេត្តនេះមានជាង ២,២ លាននាក់ដែលមានជនជាតិភាគតិចចំនួន៤៩ ក្នុងនោះជនជាតិភាគតិចប្រមាណ ៣៣,៤ភាគរយ ជាជនជាតិ Ede, M’nong, Jarai, Bana (ស្មើ ២២ ភាគរយ)។

ជនជាតិភាគតិចភាគច្រើននៅខេត្ត ដាកឡាក់ ប្រកបរបរកសិកម្ម ធ្វើស្រែចំការ ដូច្នេះហើយធ្វើឱ្យជីវភាពសេដ្ឋកិច្ច វប្បធម៌ និងសង្គមរបស់ពួកគេ មានស្ថានភាពលំបាក។ គ្រួសារជាច្រើន និងគ្រួសារជនជាតិភាគតិចក្នុងខេត្តនេះ មិនមានផ្ទះ ឬមានតែផ្ទះបណ្តោះអាសន្នដែលទ្រុឌទ្រោម ដែលត្រូវការជំនួយកសាងលំនៅឋានដើម្បីស្ថិរភាពជីវភាពរស់នៅ និងលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្របន្តិចម្តងៗ។ ខេត្តដាកឡាក់មាន ២ស្រុកជាប់ព្រំដែន (គឺស្រុកEa Sup និង ស្រុកBuon Don) មាន ៥៤ ឃុំ ដែលមានការលំបាក ពិសេសនៅតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ។
អនុវត្តតាមគោលនយោបាយរបស់រដ្ឋាភិបាលវៀតណាមលើការងារសុខុមាលភាពសង្គម “រួមដៃដើម្បីជនក្រីក្រ ដោយមិនទុកនរណាម្នាក់ចោល” ក្រសួងនគរបាលវៀតណាមបានសម្របសម្រួលជាមួយរដ្ឋាភិបាលខេត្តដាកឡាក់ អនុវត្តកម្មវិធីឧបត្ថម្ភកសាងផ្ទះចំនួន ១.២០០ ខ្នងសម្រាប់ជនក្រីក្រ គ្រួសារមានភាពលំបាកពីលំនៅឋាន និងគ្រួសារជនរួមជាតិភាគតិចក្នុងខេត្ត ។ នេះគឺជាកម្មវិធីជំនួយសាងសង់លំនៅឋានដ៏ធំបំផុតសម្រាប់ប្រជាជនមិនធ្លាប់មាននៅក្នុងខេត្ត ដែលអនុវត្តជាក់ស្តែងនូវខួបលើកទី ១២០ នៃការបង្កើតខេត្ត ដាកឡាក់ (ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ១៩០៤ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤)។

មកដល់ពេលនេះ កម្មវិធីបានបញ្ចប់ និងប្រគល់ផ្ទះទាំង១.២០០ខ្នងជូនប្រជាពលរដ្ឋ។ ក្នុងចំណោមនោះ មានចំណុចលេចធ្លោចំនួនបីក្នុងការអនុវត្តកម្មវិធីកសាងលំនៅឋានក្នុងខេត្ត ដាកឡាក់ ៖ ទីមួយ ម្ចាស់ការអំពីថវិកា។ ទី២ អាជ្ញាធរបានរៀបចំការស៊ើបអង្កេតផ្ទាល់ដើម្បីស្វែងយល់ពីតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ហើយធ្វើការកែសម្រួលគំរូផ្ទះឱ្យសមស្របតាមលក្ខខណ្ឌដី អាកាសធាតុ ទំនៀមទម្លាប់ និងការរស់នៅ និងការចង់បានរបស់ប្រជាពលរដ្ឋ។
ក្នុងដំណើរការអនុវត្ត អាជ្ញាធរខេត្តបានបញ្ជា ណែនាំបណ្ដាមន្ទីរ ស្ថាប័ននិងអង្គការក្នុងតំបន់ត្រូវ បង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ការកសាង និងបំពេញឯកសារនានាសំរាប់ដីធ្លីជូនប្រជាពលរដ្ឋ។
ទន្ទឹមនឹងនោះ គណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធ សមាជិកសហជីព និងយុវជនបានចូលរួមយ៉ាងសកម្មក្នុងការជួយប្រជាពលរដ្ឋក្នុងការរុះរើផ្ទះចាស់ ប្រគល់ទីតាំង និងដឹកជញ្ជូនសម្ភារសំណង់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។ ដាក់ពង្រាយការសាងសង់ផ្ទះជាបន្ទាន់សម្រាប់គ្រួសារដែលបានប្រគល់បរិវេណនិងកាត់បន្ថយផលប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជន។


ព្រឹទ្ធាចារ្យភូមិ Y Suyn Eban កើតនៅឆ្នាំ ១៩៥៤ គឺជាបុគ្គលល្បីឈ្មោះម្នាក់នៅក្នុងភូមិ Dha Prong សង្កាត់ Cu Ebur ទីក្រុង Buon Me Thuot ខេត្ត ដាកឡាក់ បានអះអាងថា កម្មវិធីកសាងផ្ទះនេះជាការជួយឧបត្ថម្ភជាក់ស្តែង មានប្រសិទ្ធិភាពយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ជាពិសេសជនជាតិភាគតិច ដែលនៅតែជួបការលំបាកជាច្រើន។ នេះជាគោលនយោបាយ និងទិសដៅត្រឹមត្រូវរបស់បក្ស និងរដ្ឋ និងការអនុវត្តប្រកបដោយប្រសិទ្ធភាព និងបន្ទាន់ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋាភិបាល និងក្រសួងនគរបាល រួមចំណែកធានាសុសុមានភាពសង្គមសមរាប់ជនរួមជាតិភាគតិចក្នុងខេត្ត។
សកម្មភាពទាំងនោះបានបង្កើតឱ្យមានការមូលមតិគ្នា និងទំនាក់ទំនងជិតស្និទ្ធរវាងអាជ្ញាធរមូលដ្ឋាន និងប្រជាជន ដោយហេតុនេះធ្វើឱ្យមានការយល់ឃើញពីគំនិត សេចក្តីប្រាថ្នា និងតម្រូវការស្របច្បាប់របស់ប្រជាពលរដ្ឋដើម្បីស្វែងរកចម្លើយ។ នេះ ក៏ជា “ស្ពាន” មួយដើម្បីជួយរដ្ឋាភិបាលតភ្ជាប់កាន់តែជិតស្និទ្ធជាមួយប្រជាជន រួមចំណែករក្សាស្ថានការណ៍សន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គមក្នុងខេត្ត ដាកឡាក់ ក៏ដូចជាតំបន់ខ្ពង់រាបភូមិភាគកណ្តាលផងដែរ៕
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


