ព័ត៌មានអន្ដរជាតិ
ពូទីន គំរាមកម្ទេចអ៊ុយក្រែន ទៅជាផេះផង់
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានបញ្ឆេះវោហារស័ព្ទកាន់តែក្តៅគគុកបន្ថែមទៀត ដោយលើកនេះគំរាមកម្ទេចប្រទេសអ៊ុយក្រែន ឲ្យក្លាយជាផេះផង់តែម្តង។

ថ្លែងចេញពីប្រទេសកាហ្សាក់ស្ថានដែលជាកន្លែងលោកចូលរួមកិច្ចប្រជុំកំពូលនៃអង្គការសន្ធិសញ្ញាសន្តិសុខសមូហភាព (CSTO) កាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែវិច្ឆិកាឆ្នាំ២០២៤ លោកគំរាមថា បើកងកម្លាំងលោកហ្សេលេនស្គី នៅតែគឃ្លើនបាញ់មីស៊ីលជួយដោយអាមេរិកនិងអង់គ្លេស ចូលដីរុស្ស៊ីថែមទៀតនោះ ទីក្រុងមូស្គូនឹងសងសឹកវិញ ដោយបាញ់មីស៊ីល Oreshnik។
លោកពូទីននិយាយថា «ដូចខ្ញុំធ្លាប់ព្រមានជាច្រើនលើកច្រើនសាមកហើយថា យើងនឹងសងសឹកវិញ បើអ៊ុយក្រែននៅតែបន្តបាញ់ Storm Shadows ឬ ATACMS ចូលដីរបស់យើង។ យើងមានមីស៊ីល Oreshnik ដែលមានកម្តៅនៃការវាយប្រហាររហូតដល់ទៅ ៤ ០០០អង្សាសេឯណោះ។ អ្វីគ្រប់យ៉ាងដែលស្ថិតនៅចំចំណុចកណ្តាលនៃការផ្ទុះ នឹងខ្ទេចម៉ដ្ឋទៅជាផេះផង់»។
សូមបញ្ជាក់ថា Oreshnik គឺជាមីស៊ីលល្បឿនលឿនជាងសំឡេង មានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចបាញ់ដល់ទីក្រុងឡុងដ៍។ មីស៊ីលនេះត្រូវបានរុស្ស៊ី ប្រើដើម្បីវាយប្រហារអ៊ុយក្រែនជាលើកដំបូងកាលពីថ្ងៃទី២១ខែវិច្ឆិកា ដោយបាញ់លើឃ្លាំងអាវុធក្នុងទីក្រុង Dnipro។

អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ លោកពូទីន អួតអាងថា មីស៊ីល Oreshnik មានកម្លាំងវាយប្រហារ ខ្លាំងដូចទៅនឹងឥទ្ធិពលអាចម៍ផ្កាយអ៊ីចឹងដែរ។ វាជាមីស៊ីលជំនាន់ថ្មីដ៏ទំនើប ធ្វើដំណើរលឿនជាងសំឡេង១០ដង ពោលគឺហោះក្នុងល្បឿន២.៥ទៅ៣គីឡូម៉ែត្រក្នុងមួយវិនាទី។
មេដឹកនាំរុស្ស៊ីលើកឡើងថា «វាប្រៀបបាននឹងអាចម៍ផ្កាយ! អ្នករាល់គ្នាដឹងហើយថា ក្នុងប្រវត្តិសាស្រ្ត បើអាចម៍ផ្កាយធ្លាក់ចំកន្លែងណា ទីនោះនឹងមានផលវិបាក។ ឥទ្ធិពលរបស់វា អាចបង្កើតឲ្យមានបឹងមួយបាន»។
មិនត្រឹមប៉ុណ្ណឹង លោកពូទីនអួតថា មីស៊ីលល្បឿនលឿនជាងសំឡេងប្រភេទនេះ គឺអាចហោះបុកទម្លុះខែលការពារគ្រប់ប្រភេទ ទោះខែលការពារនោះខ្លាំងកម្រិតណាក៏ដោយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ពូទីន ប្រដូចឥទ្ធិពលមីស៊ីល Oreshnik ទៅនឹងអាចម៍ផ្កាយ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


