ព័ត៌មានអន្ដរជាតិ
នាវាចម្បាំងរុស្ស៊ី បាញ់ព្រមានឧទ្ធម្ភាគចក្រយោធាអាល្លឺម៉ង់ បញ្ឆេះភាពតានតឹង
ក្នុងសេចក្តីរាយការណ៍របស់ DPA កាលពីថ្ងៃទី៤ខែធ្នូឆ្នាំ២០២៤, នាវាចម្បាំងរុស្ស៊ី បានបាញ់ព្រមានដាក់ឧទ្ធម្ភាគចក្រយោធាអាល្លឺម៉ង់ ដែលកំពុងធ្វើបេសកកម្មហោះឈ្លបយកការណ៍នៅលើសមុទ្របាល់ទិក ដែលករណីនេះ ធ្វើឲ្យគេបារម្ភថា ស្ថានការណ៍កាន់តែក្តៅ អាចឈានដល់ផ្ទុះជម្លោះ។

ត្បិតតែនេះមិនមែនជាគ្រាប់វាយប្រហារក៏ដោយ ប៉ុន្តែគេខ្លាចថា វាអាចជាសញ្ញាមិនល្អ ដែលនឹងទាញរុស្ស៊ីឲ្យខិតកាន់តែជិតទៅនឹងជម្លោះជាមួយអង្គការណាតូ។
ដោយសារតែនេះគឺជាបញ្ហារសើប រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ អ្នកស្រី Annalena Baerbock សុំមិននិយាយលម្អិតឡើយ ហើយភាគីរុស្ស៊ីឯណោះ ក៏មិនទាន់ធ្វើអត្ថាធិប្បាយអ្វីដែរ។

បច្ចុប្បន្ន អង្គការណាតូ កំពុងបង្កើនការល្បាតនៅសមុទ្របាល់ទិក ដើម្បីទប់ស្កាត់ការវាយប្រហារលើបំពង់បង្ហូរប្រេង និងខ្សែកាប ដោយចោទថា ជាស្នាដៃរុស្ស៊ីនិងអ្នកគាំទ្ររបស់ខ្លួន។
រឿងនេះកើតឡើង ស្របពេលស្ថានការណ៍សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ក៏កំពុងក្តៅគគុក ដោយរយៈពេលជាង២សប្តាហ៍កន្លងមកនេះ ទាំងអង់គ្លេសនិងអាមេរិក សុទ្ធតែបើកភ្លើងខៀវឲ្យទីក្រុងកៀវ ប្រើមីស៊ីលរយៈចម្ងាយឆ្ងាយរបស់ខ្លួន បាញ់ចូលដីរុស្ស៊ី។
ជុំវិញរឿងនេះ អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានប្រកាសកាលពីចុងខែមុនថា ណាតូនិងអាមេរិក កំពុងបញ្ឆេះសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ីហើយ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ណាតូ ធ្វើសមយុទ្ធទ័ពជើងទឹកជាមួយប្រទេសត្រៀមចូលជាសមាជិកនៅ សមុទ្របាល់ទិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


