ព័ត៌មានអន្ដរជាតិ
ណាតូ ធ្វើសមយុទ្ធទ័ពជើងទឹកជាមួយប្រទេសត្រៀមចូលជាសមាជិកនៅ សមុទ្របាល់ទិក
អង្គការណាតូកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹកប្រចាំឆ្នាំនៅសមុទ្របាល់ទិក ហើយក៏មានការចូលរួមពីប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលបានដាក់ពាក្យសុំចូលជាសមាជិកសម្ព័ន្ធភាពយោធាលោកខាងលិចមួយនេះកាលពីខែមុន ។

ប្រទេសជាសមាជិកចំនួន ១៤ ផ្សេងទៀតរបស់អង្គការណាតូ រួមទាំងសហរដ្ឋអាមេរិក អាល្លឺម៉ង់ និងតួកគី ក៏បានចូលរួមក្នុងសមយុទ្ធរយៈពេល ២ សប្តាហ៍ផងដែរដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យកន្លងមក ។
ទន្ទឹមនោះណាតូបាននិយាយថា សមយុទ្ធកងទ័ពជើងទឹកនេះ មានគោលបំណងពង្រឹងសមត្ថភាពឆ្លើយតប ដែលធ្វើឡើងជាពិសេសដើម្បីការពារសេរីភាព និងសុវត្ថិភាពនៃការធ្វើនាវាចរឆ្លងកាត់សមុទ្របាល់ទិក ។

ចំណែកសមយុទ្ធនៅថ្ងៃអង្គការនេះ កងកម្លាំងអាមេរិកបានអនុវត្តការចុះចតយន្តហោះចម្បាំងនៅលើកោះ Gotland របស់ស៊ុយអែត ខណៈសមយុទ្ធបោសសម្អាតមីន ក៏ដូចជាសមរភូមិត្រាប់តាមការវាយប្រហារដោយនាវាមុជទឹករបស់សត្រូវក៏ត្រូវបានគ្រោងទុកផងដែរ ។
គួរបញ្ជាក់ថា សមយុទ្ធកងទ័ពជើងទឹករបស់អង្គការណាតូបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងរយៈពេល ៥០ ឆ្នាំចុងក្រោយនេះ ហើយមិនទាក់ទងដោយផ្ទាល់ទៅនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននោះទេ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ដឹងទេក្នុងមួយថ្ងៃៗ រុស្ស៊ី កើបលុយពីចំណូលប្រេងបានប៉ុន្មានលាន?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


