ព័ត៌មានអន្ដរជាតិ
ការប្រយុទ្ធគ្នា ផ្ទុះឡើងហើយ! ក្រុមឧទ្ទាមស៊ីរី ចូលដល់រដ្ឋធានីដាម៉ាស និងរំដោះអ្នកទោស
ពេលនេះក្រុមឧទ្ទាម Hayat Tahrir al-Sham ហៅកាត់ HTS បានសម្រុកចូលដល់ទីក្រុងដាម៉ាសហើយ ខណៈការប្រយុទ្ធគ្នាជាមួយកងកម្លាំងរបស់រដ្ឋាភិបាលលោក Bashar al-Assad កំពុងផ្ទុះឡើង ហើយក្រុមនេះ ក៏បានរំដោះអ្នកទោស ចេញពីពន្ធនាគារល្បីបំផុតរបស់ប្រទេសស៊ីរីផងដែរ។
តាមការចុះផ្សាយរបស់ BBC នៅថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤, ក្រុមឧទ្ទាមនេះបានបង្ហោះក្នុងឆានែល Telegram របស់ខ្លួនថា «កងកម្លាំងរបស់យើង បានចូលដល់រដ្ឋធានីដាម៉ាសហើយ»។
អ្នកក្រុងដាម៉ាស បានរាយការណ៍ពីការផ្ទុះអាវុធទ្រង់ទ្រាយធំនៅសង្កាត់ Barzeh ហើយបណ្តាញអ៊ិនធឺណិតនិងចរន្តអគ្គិសនី ត្រូវកាត់ផ្តាច់។
ស្របពេលជាមួយគ្នានោះ ក្រុមឧទ្ទាម HTS ក៏បានរំដោះអ្នកទោសចេញពីពន្ធនាគារ Saydnaya ផងដែរ។ ពន្ធនាគារមានឃុំឃាំងអ្នកគាំទ្រគណបក្សប្រឆាំងរាប់ពាន់នាក់ ដោយត្រូវគេធ្វើទារុណកម្មនិងប្រហារជីវិត ហើយធ្លាប់ត្រូវបានអង្គការសហប្រជាជាតិ ចាត់ទុកថាជា «ទីពិឃាដមនុស្ស»។
សូមបញ្ជាក់ថា ក្រុម HTS បានបើកការវាយលុកកាលពីខែវិច្ឆិកា ជាមួយគោលបំណងធំ គឺផ្តួលរំលំរដ្ឋាភិបាលរបស់លោក Assad និងបង្ខំឲ្យកងកម្លាំងបរទេស ចាកចេញពីស៊ីរី។
ប្រតិបត្តិការនេះ បានបង្កជាក្តីបារម្ភអំពីការផ្ទុះចលានាបះបោរថ្មីនៅក្នុងតំបន់ ខណៈបណ្តាប្រទេសអារ៉ាប់កំពុងខ្វល់ចិត្ត ដោយខ្លាចតំបន់ធ្លាក់ចូលក្នុងអស្ថិរភាពសាជាថ្មី។
យ៉ាងណាក្តី ជុំវិញរឿងនេះ រដ្ឋមន្ត្រីការបរទេសមកពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគី បានជួបប្រជុំគ្នាក្នុងទីក្រុង ដូហា នៃប្រទេសកាតា រួចហើយដើម្បីពិភាក្សាគ្នារកមធ្យោបាយដោះស្រាយជម្លោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្រុមឧទ្ទាម វាយចូលទីក្រុងធំទី៣របស់ស៊ីរី ដណ្តើមការគ្រប់គ្រងទាំងស្រុង
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


