Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមឧទ្ទាម វាយចូលទីក្រុងធំទី៣របស់ស៊ីរី ដណ្តើមការគ្រប់គ្រងទាំងស្រុង

បានផុស

នៅ

ក្រុមឧទ្ទាមស៊ីរី Hayat Tahrir al-Sham ហៅកាត់ HTS បានប្រកាសពីការវាយលុកចូលទីក្រុង Homs ដោយដណ្តើមការគ្រប់គ្រងទីក្រុងធំលំដាប់ទី៣របស់ប្រទេសស៊ីរីមួយនេះទាំងស្រុង នៅថ្ងៃអាទិត្យទី៨ខែធ្នូឆ្នាំ២០២៤។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មេក្រុម HTS លោក Ahmed Hussein al-Shara បានប្រកាសពីជោគជ័យជាប្រវត្តិសាស្រ្តនេះ ក្រោយកងកម្លាំងរដ្ឋាភិបាលស៊ីរីដកខ្លួនចេញ ដូច្នេះឥឡូវ ក្រុមឧទ្ទាមស្ថិតនៅចម្ងាយត្រឹម១០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីដាម៉ាស។

ក្រុម HTS បានបើកការវាយលុកកាលពីខែវិច្ឆិកា ដើម្បីប្រឆាំងរដ្ឋាភិបាលស៊ីរី ជាហេតុបង្កក្តីបារម្ភអំពីការផ្ទុះចលានាបះបោរថ្មីនៅក្នុងតំបន់។ ជុំវិញបញ្ហានេះ រដ្ឋាភិបាលស៊ីរីបានចេញមុខប្រកាសថា ខ្លួនមិនចុះចាញ់ឡើយ ហើយក៏បដិសេធដែរថា លោកប្រធានាធិបតី Bashar al-Assad មិនបានរត់ចេញពីប្រទេសនោះទេ។

(រូបថត៖ AP)

ក្រុម HTS បានបញ្ជាក់ច្បាស់ៗថា គោលបំណងធំរបស់ខ្លួនក្នុងការបើកប្រតិបត្តិការនេះ គឺដើម្បីផ្តួលរំលំរដ្ឋាភិបាលរបស់លោក Assad និងបង្ខំឲ្យកងកម្លាំងបរទេស ចាកចេញពីស៊ីរី។

យ៉ាងណាក្តី ជុំវិញរឿងនេះ បណ្តាប្រទេសអារ៉ាប់កំពុងខ្វល់ចិត្ត ដោយខ្លាចតំបន់ធ្លាក់ចូលក្នុងអស្ថិរភាពសាជាថ្មី ខណៈរដ្ឋមន្ត្រីការបរទេសមកពីប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងតួកគី បានជួបប្រជុំគ្នាក្នុងទីក្រុង ដូហា នៃប្រទេសកាតា ដើម្បីពិភាក្សាគ្នារកមធ្យោបាយដោះស្រាយជម្លោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ពលរដ្ឋ​ស៊ីរី​រាប់​ម៉ឺន​នាក់ ចាប់​ផ្ដើម​ជម្លៀស​ខ្លួន ក្រោយ​ក្រុម​​ប្រឆាំង​ ដណ្ដើម​បាន​ទីក្រុង Homs

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៩ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៤ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

Sokha Hotels

ព័ត៌មានពេញនិយម