Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្នាំ​២០២៤ មាន​អ្នក​កាសែត​ ដែល​ត្រូវ​បាន​សម្លាប់​ជាង ១០០​នាក់

បានផុស

នៅ

បើ​យោង​តាម​សហព័ន្ធអ្នកកាសែតអន្តរជាតិ (IFJ) អ្នក​កាសែត​ចំនួន ១០៤​​នាក់នៅទូទាំងពិភពលោក ត្រូវបាន​សម្លាប់ ដែលជាងពាក់កណ្តាលនៃពួកគេស្ថិតនៅក្នុងតំបន់ហ្គាហ្សា។

(រូបភាព៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Anthony Bellanger ប្រធាន IFJ បាន​ប្រាប់​ទីភ្នាក់ងារព័ត៌មាន AFP នៅ​ថ្ងៃ​ទី​១០​ខែ​ធ្នូ​​នេះ​ថា ចំនួនអ្នក​កាសែត​ស្លាប់សម្រាប់ឆ្នាំ​២០២៤ មាន​ការ​ធ្លាក់ចុះ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែល​មាន​ ១២៩​នាក់។ យ៉ាង​ណា វា​នៅ​តែ​ជាប់​ឈ្មោះ​ជា «ឆ្នាំដ៏អាក្រក់បំផុតមួយ» នៅក្នុងកំណត់ត្រា​កន្លង​មក។

យោងតាមតួលេខដែលប្រមូល​បាន​ដោយ IFJ បុគ្គលិកប្រព័ន្ធផ្សព្វផ្សាយប៉ាឡេស្ទីន​​ចំនួន ៥៥​នាក់ត្រូវបានសម្លាប់ក្នុងឆ្នាំ​២០២៤ ក្នុងការប្រឈមមុខនឹងការវាយលុករបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា។

IFJ បាន​​ឲ្យ​ដឹង​ថា៖ «ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅថ្ងៃទី​៧​ខែតុលាឆ្នាំ​២០២៣ អ្នកកាសែតប៉ាឡេស្ទីនយ៉ាងហោចណាស់ ១៣៨​នាក់ត្រូវបានសម្លាប់»។

លោក Bellanger បានថ្កោលទោស​ចំពោះ​ការ​សម្លាប់​អ្នក​កាសែត ហើយ​​បាននិយាយថា «អ្នកកាសែតជាច្រើន ត្រូវបានគេកំណត់គោលដៅ» នៅក្នុងតំបន់ហ្គាហ្សាដោយចេតនា។

បើ​ក្រឡេក​​ទៅ​មើល​នៅទ្វីបអឺរ៉ុប​វិញ សង្រ្គាមនៅអ៊ុយក្រែនបានបន្ត​ធ្វើ​ឲ្យ​អ្នក​កាសែត​ស្លាប់​ចំនួន ៤​នាក់ក្នុងឆ្នាំ​​នេះ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៣ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម