ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ស្នើសុំក្រុមឧទ្ទាមស៊ីរី ដែលផ្ដួលរបប Assad រក្សាទុកមូលដ្ឋានយោធា២កន្លែង
អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Mikhail Bogdanov បានឲ្យដឹងកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០២៤ថា រុស្ស៊ី បានបង្កើតទំនាក់ទំនងដោយផ្ទាល់មួយជាមួយគណៈកម្មាធិការនយោបាយនៃក្រុមឧទ្ទាម Hayat Tahrir al-Sham (HTS) ក្នុងគោលបំណងរក្សាមូលដ្ឋានយោធារុស្ស៊ីចំនួន២កន្លែងនៅប្រទេសស៊ីរី ក្រោយការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar al-Assad។

បើយោងតាមសារព័ត៌មាន Interfax លោក Bogdanov បាននិយាយថា ការស្នើសុំរក្សាមូលដ្ឋានយោធានៅក្នុងប្រទេសស៊ីរីនេះ ធ្វើឡើងដើម្បីបន្ត «ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្មអន្តរជាតិ»។
មូលដ្ឋានយោធាទាំង២ ដែលលោក Bogdanov លើកឡើង មានដូចជា មូលដ្ឋានទ័ពជើងទឹកនៅទីក្រុង Tartous និងមូលដ្ឋានទ័ពអាកាស Khmeimim នៅជិតទីក្រុង Latakia។
មន្ត្រីជាន់ខ្ពស់រុស្ស៊ីរូបនេះ បានប្រាប់ថា មូលដ្ឋានទ័ពទាំង២បង្កើតឡើងនៅទីនោះតាមសំណើរបស់ស៊ីរីពីមុន ក្នុងគោលបំណងប្រយុទ្ធប្រឆាំងនឹងភេរវករពីក្រុមរដ្ឋអ៊ីស្លាម។ លោក Bogdanov រៀបរាប់ថា៖ «ខ្ញុំកំពុងបន្តដំណើរការដោយឈរលើមូលដ្ឋាននៃគំនិតដែលមនុស្សគ្រប់គ្នាយល់ស្របថា ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងអ្វីដែលនៅសេសសល់របស់ក្រុម IS មិនទាន់ចប់នៅឡើយទេ»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


