ព័ត៌មានអន្ដរជាតិ
លោក ត្រាំ និងលោក ណេតាន់យ៉ាហ៊ូ ពិភាក្សាគ្នាពីរឿងស៊ីរី និងការដោះលែងចំណាប់ខ្មាំងនៅហ្គាហ្សា
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានជជែកជាមួយប្រធានាធិបតីទើបជាប់ឆ្នោតអាមេរិក លោក ដូណាល់ ត្រាំ អំពីការវិវឌ្ឍនៅក្នុងប្រទេសស៊ីរី និងការដោះលែងចំណាប់ខ្មាំងដែលកំពុងស្ថិតក្នុងកណ្ដាប់ដៃក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។

លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ថា លោកបានពិភាក្សាតាមទូរសព្ទជាមួយលោក ត្រាំ កាលពីយប់ថ្ងៃសៅរ៍ទី១៤ខែធ្នូឆ្នាំ២០២៤ អំពីកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការដោះលែងចំណាប់ខ្មាំង ដោយពណ៌នាការហៅទូរសព្ទនេះថា «រួសរាយរាក់ទាក់ កក់ក្តៅ និងមានសារៈសំខាន់ខ្លាំងណាស់»។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានបញ្ជាក់ថា បើដោះស្រាយបញ្ហាទាំងនេះមិនទាន់មុនពេលលោក ត្រាំ ឡើងកាន់តំណែងនៅថ្ងៃទី២០ខែមករាខាងមុខទេ នោះវានឹងក្លាយជាបញ្ហាប្រឈមនៅបរទេសដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិក។
លោក ណេតាន់យ៉ាហ៊ូ បាននិយាយថា៖ «យើងបានពិភាក្សាពីតម្រូវការ ដើម្បីបញ្ចប់ជ័យជម្នះរបស់អ៊ីស្រាអែល ហើយយើងបាននិយាយយ៉ាងវែងអំពីកិច្ចខិតខំប្រឹងប្រែង ដែលយើងកំពុងធ្វើ ដើម្បីដោះលែងចំណាប់ខ្មាំងរបស់យើង»។
លោកបានបន្ថែមថា កិច្ចពិភាក្សានេះ ក៏បានផ្ដោតលើស្ថានភាពនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីការផ្តួលរលំនៃរបបអតីតប្រធានាធិបតី Bashar al-Assad។
អ៊ីស្រាអែល បានធ្វើការវាយប្រហារជាច្រើនលើកលើឃ្លាំងស្តុកអាវុធយុទ្ធសាស្ត្ររបស់ប្រទេសស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ចាប់តាំងពីការទម្លាក់លោក Assad និងបានផ្លាស់ប្តូរកងទ័ពចូលទៅក្នុងតំបន់គ្មានយោធានៅស៊ីរី។
លោក ណេតាន់យ៉ាហ៊ូ បានប្រាប់ថា អ៊ីស្រាអែលមិនមានចំណាប់អារម្មណ៍នៅក្នុងជម្លោះជាមួយស៊ីរីទេ ដោយបន្ថែមថា សកម្មភាពរបស់អ៊ីស្រាអែលគឺមានបំណង «រារាំងការគំរាមកំហែង ដែលអាចកើតមានពីប្រទេសស៊ីរី និងដើម្បីទប់ស្កាត់ការកាន់កាប់បណ្ដុំភេរវករនៅជិតព្រំដែន»៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


