ព័ត៌មានអន្ដរជាតិ
លោក ពូទីន «ខ្ញុំគួរវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ»
ក្នុងសន្និសីទកាសែតចុងឆ្នាំកាលពីថ្ងៃព្រហស្បតិ៍ទី១៩ខែធ្នូឆ្នាំ២០២៤, មេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀរ ពូទីន បានអះអាងថា តាមពិតទៅ រុស្ស៊ី គួរតែបើកប្រតិបត្តិការសឹកវាយលុកអ៊ុយក្រែន ឲ្យបានឆាប់ជាងនេះ ហើយត្រៀមខ្លួនឲ្យល្អប្រសើរសម្រាប់សង្គ្រាម។

រុស្ស៊ីបានចាប់ផ្តើមលុកលុយអ៊ុយក្រែន នៅខែកុម្ភៈឆ្នាំ២០២២ ហើយក្នុងសន្និសីទរយៈពេល៤ម៉ោងនេះ លោក ពូទីន លើកឡើងថា សង្គ្រាមបានធ្វើឲ្យទីក្រុងមូស្គូ កាន់តែខ្លាំង។ ការសម្រេចចិត្តវាយចូលអ៊ុយក្រែន គួរតែធ្វើឡើងឲ្យបានឆាប់ជាងនេះ។ រុស្ស៊ីកាន់តែខ្លាំងក្នុងរយៈពេល២ឬ៣ឆ្នាំកន្លងមក ដោយសារខ្លួនបានក្លាយជាប្រទេសមានអធិបតេយ្យភាពពិតប្រាកដ។
លោកបន្តថា «យើងកំពុងឈរជើងយ៉ាងរឹងមាំក្នុងផ្នែកសេដ្ឋកិច្ច! យើងកំពុងពង្រឹងសក្ដានុពលការពារជាតិរបស់យើង ហើយកម្លាំងយោធារបស់យើងឥឡូវគឺខ្លាំងបំផុតលើពិភពលោក»។
ស្របពេលជាមួយគ្នានោះ នៅពេលនិយាយទាក់ទងនឹងលោក ដូណាល់ ត្រាំ, លោក ពូទីន បញ្ជាក់ថា រុស្ស៊ី បានត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមកិច្ចពិភាក្សាជាមួយប្រធានាធិបតីជាប់ឆ្នោតអាមេរិក ដើម្បីបញ្ចប់សង្គ្រាម។

ទោះបីជាយ៉ាងណាក៏ដោយ លោកពូទីន បានសង្កត់ធ្ងន់ថា កិច្ចពិភាក្សាគឺផ្អែកលើលក្ខខណ្ឌដែលរុស្ស៊ីធ្លាប់បង្ហាញរួចមកហើយ ខណៈលក្ខខណ្ឌនោះមានដូចជា អ៊ុយក្រែន ត្រូវបោះបង់គំនិតចូលរួមជាមួយអង្គការណាតូ និងទទួលស្គាល់ទឹកដីដែលរុស្ស៊ីដណ្តើមកាន់កាប់។
សូមបញ្ជាក់ថា សន្និសីទកាសែតចុងឆ្នាំរបស់លោក ពូទីន គឺធ្វើឡើងជារៀងរាល់ឆ្នាំ ហើយក្នុងព្រឹត្តិការណ៍នេះ អ្នកសារព័ត៌មានទាំងជាតិនិងអន្តរជាតិ ត្រូវបានបើកឲ្យចោទសួរទៅកាន់ប្រធានាធិបតីរុស្ស៊ី។
ព្រឹត្តិការណ៍នេះតែងតែទាក់ទាញចំណាប់អារម្មណ៍ខ្លាំងបំផុតពីសំណាក់ពិភពលោក ព្រោះថាលោកពូទីន នឹងឆ្លើយសំណួរជាច្រើនលើបញ្ហាអន្តរជាតិសំខាន់ៗ រាប់ចាប់ពីទំនាក់ទំនងរបស់ទីក្រុងមូស្គូជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តនានា ក៏ដូចជាការផ្លាស់ប្តូរសេដ្ឋកិច្ចពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ខ្លឹមសារសំខាន់ៗមិនគួររំលង ក្នុងព្រឹត្តិការណ៍ឆ្លើយសំណួរប្រចាំឆ្នាំរបស់លោក ពូទីន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


