ព័ត៌មានអន្ដរជាតិ
មួយទៀតហើយ! ចិនអនុម័តប្រើប្រាស់វ៉ាក់សាំងការពារកូវីដទី ៤
ប្រទេសចិនបានអនុម័តវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ទីបួនសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ហើយវាជាវ៉ាក់សាំងការពារកោសិកា (CHO) ដែលបង្កើតរួមគ្នាដោយអ្នកជំនាញមកពីមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (CDC) ចិន និងបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន (CAS) ។

នៅថ្ងៃទី ២២ ខែកុម្ភៈ ស្ថាប័ននីតិប្បញ្ញត្តិប្រទេសអ៊ូសបេគីស្ថានបានអនុម័តការប្រើប្រាស់ជាបន្ទាន់ (EUA) សម្រាប់វ៉ាក់សាំងនេះនៅក្នុងប្រទេស ។ វ៉ាក់សាំងនេះត្រូវបានអនុម័តឲ្យប្រើប្រាស់នៅថ្ងៃទី ១ ខែមីនា ។
វ៉ាក់សាំងដែលត្រូវបានបង្កើតឡើងដោយក្រុមដឹកនាំដោយលោក Gao Fu នាយក CDC របស់ប្រទេសចិនគឺជាដំណើរជោគជ័យមួយទៀតក្នុងចំណោមគម្រោងបច្ចេកទេសទាំង ៥ ដែលត្រូវបានដាក់ចេញដោយក្រុមស្រាវជ្រាវវិទ្យាសាស្ត្រនៃក្រុមប្រឹក្សារដ្ឋសម្រាប់យន្តការបង្ការ និងត្រួតពិនិត្យរួមគ្នានៃជំងឺកូវីដ ១៩ ។

សេចក្តីថ្លែងការណ៍របស់បណ្ឌិត្យសភាបាននិយាយថា វ៉ាក់សាំងនេះបានបញ្ចប់ការសាកល្បងព្យាបាលដំណាក់កាលទី ១ និងទី ២ កាលពីខែតុលាឆ្នាំ ២០២០ ហើយលទ្ធផលបានបង្ហាញថាមិនមានប្រតិកម្មអ្វីធ្ងន់ធ្ងរនោះទេបន្ទាប់ពីការចាក់វ៉ាក់សាំងនេះរួចរាល់ ។
ចំណែកការសាកល្បងព្យាបាលដំណាក់កាលទី ៣ ត្រូវបានដាក់ឲ្យដំណើរការនៅប្រទេសចិន អ៊ូសបេគីស្ថាន ប៉ាគីស្ថាន អេក្វាឌ័រ និងឥណ្ឌូនេស៊ីក្នុងខែវិច្ឆិកាឆ្នាំ ២០២០ ដោយមានអ្នកចូលរួមចំនួន ២៩,០០០ នាក់គ្រោងនឹងចាក់វ៉ាក់សាំង ។

សេចក្តីថ្លែងការណ៍បាននិយាយថា ការសាកល្បងព្យាបាលដំណាក់កាលទី ៣ កំពុងដំណើរការយ៉ាងល្អ ជាពិសេសដោយមានការទទួលស្គាល់ខ្ពស់ពីប្រទេសអ៊ូសបេគីស្ថានជាកន្លែងដែលការសាកល្បងបានចាប់ផ្តើមដំបូង ។
វ៉ាក់សាំងការពារកោសិកា CHO មិនត្រូវការកន្លែងផលិតមន្ទីរពិសោធន៍ជីវសុវត្ថិភាពខ្ពស់នោះទេ ។ ដំណើរការផលិតកម្មមានស្ថេរភាព និងអាចទុកចិត្តបាន ហើយផលិតកម្មអាចត្រូវបានកើនឡើងយ៉ាងឆាប់រហ័សទាំងក្នុងស្រុក និងក្រៅស្រុក ហើយវាក៏កាត់បន្ថយការចំណាយផលិតកម្មយ៉ាងច្រើនក៏ដូចជាងាយស្រួលសម្រាប់ការផ្ទុក និងដឹកជញ្ជូនជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Global Times
ចុចអាន ៖ វីដេអូ ព្យុះខ្សាច់ដ៏អាក្រក់បំផុតវាយប្រហារលើទីក្រុងប៉េកាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


