Connect with us

ព័ត៌មានអន្ដរជាតិ

ចិនថា ផែនការដាក់ពង្រាយមីស៊ីលចម្ងាយមធ្យម របស់ហ្វីលីពីននឹងក្លាយជាទង្វើបង្កហេតុ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន ​AP មហាយក្ស​​ចិនថា ផែនការរបស់ហ្វីលីពីនក្នុងការដាក់ពង្រាយមីស៊ីលចម្ងាយមធ្យម នឹងក្លាយជាទង្វើបង្កហេតុដែលបង្កភាពតានតឹងក្នុងតំបន់បន្ថែមទៀត។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រីយោធាកំពូលហ្វីលីពីន លោក Roy Galido បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងម៉ានីលកាលពីព្រឹកថ្ងៃចន្ទថា យោធាគ្រោងនឹងទិញប្រព័ន្មមីស៊ីលមធ្យម ដើម្បីការពារទឹកដីរបស់ប្រទេសនេះ ចំពេលមានភាពតានតឹងជាមួយចិននៅសមុទ្រចិនខាងត្បូង។

គួររម្លឹកថា សហរដ្ឋអាមេរិកបានដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យម Typhon របស់ខ្លួននៅភាគខាងជើងប្រទេសហ្វីលីពីនកាលពីខែមេសា ហើយកងទ័ពមកពីប្រទេសទាំងពីរបានហ្វឹកហាត់រួមគ្នាសម្រាប់ការប្រើប្រាស់អាវុធធុនធ្ងន់។ ពួកគេ​បាន​យល់ព្រម​រក្សា​ប្រព័ន្ធ​នេះ​ក្នុង​ប្រទេស​ហ្វីលីពីន​ដោយ​គ្មាន​កំណត់​ដើម្បី​ជំរុញ​ការ​រារាំង។

ឆ្លើយតបទៅនឹងការប្រកាសរបស់មន្រ្តីហ្វីលីពីននេះអ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយថា ការដាក់ពង្រាយមីស៊ីលរយៈចម្ងាយមធ្យមរបស់ហ្វីលីពីន នឹងធ្វើឱ្យមានការប្រឈមមុខដាក់គ្នាផ្នែកភូមិសាស្ត្រនយោបាយ និងការប្រណាំងអាវុធកាន់តែខ្លាំង។

លោកស្រីបានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា «វាគឺជាជម្រើសដែលមិនទទួលខុសត្រូវបំផុតសម្រាប់ប្រវត្តិសាស្ត្រ និងប្រជាជនខ្លួនឯង និងអាស៊ីអាគ្នេយ៍ទាំងមូល ក៏ដូចជាសម្រាប់សន្តិសុខក្នុងតំបន់»។

គួរបញ្ជាក់ថាប្រទេសចិន ដែលប្រឆាំងនឹងជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់ប្រទេសហ្វីលីពីន មានការព្រួយបារម្ភជាខ្លាំងចំពោះការដាក់ពង្រាយប្រព័ន្ធ Typhon ដែលអាចបាញ់មីស៊ីល Tomahawk ប្រភេទវាយប្រហារលើដី ដោយ Tomahawk អាចធ្វើដំណើរបានជាង១៦០០គីឡូម៉ែត្រ។

ទោះបីជាយ៉ាងណាក្រោមការដឹកនាំរបស់ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិកបានពង្រឹងសម្ព័ន្ធភាពនៅឥណ្ឌូប៉ាស៊ីហ្វិកជាពិសេសជាមួយហ្វីលីពីន ដើម្បីទប់ទល់នឹងប្រទេសចិន រួមទាំងការប្រឈមមុខដាក់គ្នាលើកោះតៃវ៉ាន់ផងដែរ៕

(រូបភាព៖ AP) អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម