ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី៖ អ៊ុយក្រែនត្រូវការកងរក្សាសន្តិភាពហោចណាស់ ២០ម៉ឺននាក់ បើមានបទឈប់បាញ់
អ៊ុយក្រែន ត្រូវការយ៉ាងហោចណាស់កងរក្សាសន្តិភាពអឺរ៉ុបចំនួន ២០ម៉ឺននាក់ ដើម្បីធានាបានថា រុស្ស៊ីនឹងមិនធ្វើការវាយប្រហារសាជាថ្មីម្ដងទៀត ក្នុងលក្ខខណ្ឌបទឈប់បាញ់ណាមួយត្រូវបានសម្រេច។ នេះជាការលើកឡើងរបស់លោក វ៉្លាឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន នៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីស កាលពីថ្ងៃទី២១ខែមករាឆ្នាំ២០២៥។

លោក ហ្សេលេនស្គី បាននិយាយថា៖ «២០ម៉ឺននាក់ វាជាចំនួនអប្បបរមា» ដោយបន្ថែមថា យ៉ាងហោចណាស់ចំនួននោះនឹងដើរតួនាទីយ៉ាងសំខាន់ជាការធានាសន្តិសុខ ខណៈកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីមានចំនួនសរុប ១,៥លាននាក់ ហើយអ៊ុយក្រែនមានត្រឹមតែពាក់កណ្តាលនៃចំនួននោះ។
ចំនួនកងរក្សាសន្តិភាពអឺរ៉ុបដែលលោក ហ្សេលេនស្គី បានស្នើ គឺស្មើនឹងទំហំនៃកងកម្លាំងប្រដាប់អាវុធក្នុងប្រទេសបារាំងទាំងមូល។ ការប៉ាន់ប្រមាណដោយក្រសួងការពារជាតិបារាំងនៅឆ្នាំ២០២០ បានឲ្យដឹងថា កងកម្លាំងរបស់ខ្លួនមានត្រឹមជាង ២០ម៉ឺននាក់ប៉ុណ្ណោះ។
មេដឹកនាំអ៊ុយក្រែន បានបញ្ជាក់ទៀតថា ជម្រើសការពារជាតិដ៏ល្អបំផុត គឺការអនុញ្ញាតឲ្យអ៊ុយក្រែនចូលជាសមាជិកអង្គការណាតូ នៅអំឡុងពេលធ្វើកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយរុស្ស៊ី។ លោកថា បណ្ដាប្រទេសអឺរ៉ុបភាគច្រើនបានគាំទ្រវត្តមានអ៊ុយក្រែននៅក្នុងណាតូ លើកលែងតែអាល្លឺម៉ង់ និងអាមេរិកប៉ុណ្ណោះដែលជំទាស់ ខណៈហុងគ្រី និងស្លូវ៉ាគី ដែលជាសម្ព័ន្ធមិត្តរុស្ស៊ី ក៏បានជំទាស់ផងដែរ។
ទន្ទឹមគ្នានេះដែរ លោក ហ្សេលេនស្គី ក៏កំពុងរង់ចាំជំនួបជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលទើបឡើងកាន់អំណាចកាលពីថ្ងៃទី២០ខែមករា។ លោក ត្រាំ ធ្លាប់បានសន្យាកាលពីអំឡុងពេលយុទ្ធនាការបោះឆ្នោតថា លោកនឹងបញ្ចប់សង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ឲ្យបានឆាប់រហ័ស ប្រសិនបើគាត់ឈ្នះការបោះឆ្នោតនៅថ្ងៃទី៥វិច្ឆិកាឆ្នាំមុន។ យ៉ាងណាមិញ មកទល់នឹងបច្ចុប្បន្ន គេនៅមិនទាន់ដឹងច្បាស់ថា លោក ត្រាំ នឹងបញ្ឈប់សង្គ្រាមនេះដោយរបៀបណានោះទេ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


