ព័ត៌មានអន្ដរជាតិ
បុរសម្នាក់បើកឡាន Hummer បំណងទៅបាញ់ប្រហារនៅការិយាល័យរាប់សន្លឹកឆ្នោតក្នុងរដ្ឋ Pennsylvania
មនុស្សម្នាក់ត្រូវបានចាប់ខ្លួនបន្ទាប់ពីប៉ូលិសរកឃើញថា គាត់មានផែនការទៅវាយប្រហារការិយាល័យរាប់សន្លឹកឆ្នោតនៅក្នុងទីក្រុង Philadelphia។
ប្រព័ន្ធផ្សព្វផ្សាយអាមេរិករាយការណ៍ថា ប៉ូលិសកំពុងតែស៊ើបអង្កេតផែនការបាញ់ប្រហារនៅមជ្ឈមណ្ឌលសន្និបាត Pennsylvania នៅក្នុងទីក្រុងធំបំផុតរបស់រដ្ឋនេះ។

ប៉ូលិសទទួលបានព័ត៌មានថា ក្រុមមួយឬអាចជាគ្រួសារបានបើកឡាន Hummer ពីរដ្ឋ Virginia ទៅវាយប្រហារមណ្ឌលបោះឆ្នោតដែលនៅទីនោះ សន្លឹកឆ្នោតកំពុងត្រូវបានគេរាប់ហើយអាចជំរុញសំឡេងឆ្នោតដល់លោក Joe Biden។
ប៉ូលិសនិយាយថា ពួកគេក៏បានរកឃើញអាវុធមួយដើមនៅក្នុងឡាន Hummer នោះផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ មិនមានរបាយការណ៍អំពីអ្នករងរបួសទេ។

មិនមានការចង្អុលបង្ហាញណាមួយអំពីរឿងនេះទេប៉ុន្តែគេដឹងថា លោក Donald Trump និងយុទ្ធនាការរបស់គាត់កំពុងព្យាយាមរារាំងដល់ដំណើរការរាប់សន្លឹកឆ្នោតនៅក្នុងរដ្ឋ Pennsylvania ស្របពេលដែលសំឡេងឆ្នោតកំពុងផ្អៀងទៅលោក Joe Biden។
សន្តិសុខត្រូវបានរឹតបន្តឹងនៅជុំវិញមជ្ឈមណ្ឌលសន្និបាតបន្ទាប់ពីការចាប់ខ្លួននេះដែលកើតឡើងកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (ព្រឹកថ្ងៃសុក្រនៅកម្ពុជា)។

មកទល់ពេលនេះសន្លឹកឆ្នោតចំនួន៨៤ភាគរយនៅក្នុងទីក្រុង Philadelphia ត្រូវបានរាប់រួចទៅហើយ។
គួរបញ្ជាក់ថា រដ្ឋ Pennsylvania មានតំណាងអ្នកបោះឆ្នោតចំនួន២០ហើយប្រសិនបើវាបានទៅលើលោក Joe Biden នោះគាត់នឹងទទួលបានតំណាងអ្នកបោះឆ្នោត២៧០តាមតម្រូវការដើម្បីក្លាយជាប្រធានាធិបតីបន្ទាប់របស់សហរដ្ឋអាមេរិក៕

ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


