ព័ត៌មានអន្ដរជាតិ
អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុងហេតុការណ៍ហែកគុកនៅកុងហ្គោ
អ្នកទោសស្រីជាង ១៥០នាក់ត្រូវបានចាប់រំលោភ និងដុតសម្លាប់ទាំងរស់ក្នុងអំឡុងពេលអ្នកទោសជាច្រើនព្យាយាមរត់ចេញពីគុកនៅទីក្រុង Goma ភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ(DRC)។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានCNN កាលពីថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៥។

អ្នកនាំពាក្យការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានឲ្យដឹងថា ភាគច្រើននៃអ្នកទោសស្ត្រីចំនួន១៦៥នាក់ត្រូវបានរំលោភដោយអ្នកទោសប្រុស និងដុតសម្លាប់ទាំងរស់នៅក្នុងគុក Muzenze ស្របពេលពេលក្រុមឧទ្ទាម M23 ដណ្តើមកាន់កាប់ទីក្រុង Goma។
វិទ្យុ Okapi ដែលគាំទ្រដោយអង្គការសហប្រជាជាតិបានរាយការណ៍ថា អ្នកទោសប្រុស បានរៀបចំផែនការរត់គេចខ្លួនកាលពីថ្ងៃទី ២៧ខែមករា ដោយសរុបមានអ្នកជាប់ឃុំជាង ៤០០០នាក់បានរត់ចេញពីគុក Muzenze នៅថ្ងៃនោះ។
លោក Jeremy Laurence អ្នកនាំពាក្យរបស់ក្រុមសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃសុក្រនេះថា៖ «យើងកំពុងផ្ទៀងផ្ទាត់របាយការណ៍ដែលថាស្ត្រី ៥២នាក់ត្រូវបានចាប់រំលោភដោយកងទ័ពកុងហ្គោនៅ South Kivu រួមទាំងរបាយការណ៍ដែលត្រូវបានចោទប្រកាន់ពីបទរំលោភបូក»។

គួរបញ្ជាក់ថា ការសម្លាប់ និងការរំលោភជាច្រើនករណី បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃអំពើហិង្សាផ្លូវភេទទាក់ទងនឹងជម្លោះ ដែលបានញាំញីកុងហ្គោអស់ជាច្រើនទសវត្សរ៍មកហើយ។
ទីក្រុង Goma ដែលជាទីក្រុងដ៏សំខាន់មួយ មានប្រជាជនជាងមួយលាននាក់ដែលបានធ្លាក់ចូលទៅក្នុងភាពចលាចល បន្ទាប់ពីពួកឧទ្ទាម M23 គាំទ្រដោយប្រទេសរវ៉ាន់ដា បើកការប្រយុទ្ធដ៏សាហាវដណ្ដើមយកទីក្រុងនេះ។
ទោះបីកាលពីដើមសប្តាហ៍នេះ ក្រុមឧទ្ទាមបានប្រកាសបទឈប់បាញ់មួយជាឯកតោភាគីដោយផ្អែកលើហេតុផលមនុស្សធម៌ក៏ដោយ ក៏យន្តហោះរបស់ពួកឧទ្ទាម M23 បានចាប់ផ្តើមការវាយលុកថ្មីមួយកាលពីថ្ងៃពុធ ដណ្តើមយកទីក្រុង Nyabibwe មានចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពី Bukavu ដែលជាទីក្រុងធំទីពីរនៅភាគខាងកើត។
ចាប់តាំងពីភាពចលាចល មនុស្សយ៉ាងហោចណាស់ ២៩០០នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រយុទ្ធគ្នា ក្នុងនោះសាកសពចំនួន ២០០០ត្រូវបានកប់រួចហើយ និង ៩០០នាក់ផ្សេងទៀតនៅតែស្ថិតក្នុងកន្លែងបញ្ចុះសពរបស់ទីក្រុងនេះនៅឡើយ។ នេះបើយោងតាមអង្គការសហប្រជាជាតិ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


