ព័ត៌មានអន្ដរជាតិ
ករណីសង្ស័យឆ្លងជំងឺអេបូឡា នៅ កុងហ្គោ ហក់ឡើងដល់ ជិត ១ ០០០ករណី
ស្ថានភាពផ្ទុះការរាតត្បាតជំងឺអេបូឡា នៅសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ កាន់តែអាក្រក់ទៅៗ ដោយ ករណីសង្ស័យឆ្លងជំងឺនេះ បានហក់ឡើងដល់ជិត ១ ០០០ករណីហើយ និងមានមនុស្សស្លាប់ ១១៩នាក់ ដ្បិតទិន្នន័យចាស់ ផ្សាយដោយ BBC បានដាក់តួលេខមនុស្សស្លាប់ ដល់ទៅ ១៧៧នាក់ ក៏ដោយ។

សារព័ត៌មាន LA Times បានដកស្រង់ប្រភពពី ក្រសួងសុខាភិបាលកុងហ្គោ ដែលបញ្ជាក់ថា ករណីសង្ស័យឆ្លងសរុប បានកើនដល់ ៩០៤ករណី។
ក្នុងសេចក្តីប្រកាសរបស់ក្រសួង ចុះថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦, ក្នុងចំណោមការឆ្លងភាគច្រើន គឺនៅខេត្ត Ituri ដែលជាកន្លែងផ្ទុះជំងឺអេបូឡា ខ្លាំងបំផុត។

អង្គការសុខភាពពិភពលោក (WHO) បានទាញសញ្ញាអាសន្នរួចទៅហើយ ចំពោះការរីករាលដាលជំងឺនេះ នៅកុងហ្គោ ដោយប្រកាសថា ហានិភ័យឆ្លង បានឈានដល់កម្រិតខ្ពស់បំផុតហើយ។
ដោយសារតែស្ថានភាព រឹតតែធ្ងន់ធ្ងរទៅៗ ប្រមុខ WHO លោក Tedros Adhanom Ghebreyesus ក៏ប្រកាសថា ពេលនេះ ហានិភ័យឆ្លងជំងឺអេបូឡា រីករាលដាលទ្រង់ទ្រាយធំក្នុងតំបន់ បានឈានដល់កម្រិតពិបាកគ្រប់គ្រង។ យ៉ាងណា លោកបញ្ជាក់យ៉ាងច្បាស់ថា ហានិភ័យឆ្លងរាលដាលជាសកល នៅមានកម្រិតទាបនៅឡើយ។

ជំងឺអេបូឡា ដែលកំពុងផ្ទុះខ្លាំងនៅកុងហ្គោ នាពេលបច្ចុប្បន្ន គឺបង្កឡើងដោយវីរុសប្រភេទកម្រ ឈ្មោះ Bundibugyo ដែលគ្មានវ៉ាក់សាំងណាកម្ចាត់បាន និងមានសមត្ថភាព សម្លាប់ ១ភាគ៣ នៃអ្នកដែលឆ្លង។
វាឆ្លងពីសត្វមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយឈាម សារធាតុរាវ ឬសរីរាង្គនៃសត្វព្រៃ ដែលផ្ទុកមេរោគ ដូចជា ប្រចៀវ ស្វា ឬសត្វឈ្លូស។ ចំណែក ការឆ្លងពីមនុស្សទៅមនុស្ស គឺឆ្លងតាមរយៈការប៉ះពាល់ផ្ទាល់ជាមួយ ឈាម ឬសារធាតុរាវរាងកាយ ដូចជាទឹកមាត់របស់អ្នកជំងឺ ឬអ្នកដែលស្លាប់ ដោយសារ អេបូឡា។
រោគសញ្ញារបស់វា មានដូចជា គ្រុនក្តៅខ្លាំង អស់កម្លាំងខ្លាំង ឈឺសាច់ដុំ ឈឺក្បាល និងឈឺបំពង់ក។ ដំណាក់កាលធ្ងន់ធ្ងរ វាបណ្តាលឲ្យក្អួត រាករូស មានកន្ទួលលើស្បែក ខូចតម្រងនោម និងថ្លើមចុះខ្សោយ។ ក្នុងករណីខ្លះ មានទាំងហូរឈាម តាមអញ្ចាញធ្មេញ លាមក ឬស្បែកទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


