ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី នឹងដឹកនាំគណៈប្រតិភូអ៊ុយក្រែន ចូលរួមសន្និសីទសន្តិសុខ នៅអាល្លឺម៉ង់ សប្តាហ៍ក្រោយ
សារព័ត៌មាន AP បានចុះផ្សាយនៅថ្ងៃសុក្រទី៧ខែកុម្ភៈឆ្នាំ២០២៥ថា ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី នឹងដឹកនាំគណៈប្រតិភូទៅចូលរួមសន្និសីទសន្តិសុខទីក្រុងមូនិក នៅប្រទេសអាល្លឺម៉ង់ នាសប្តាហ៍ក្រោយនេះ។

តាមការបញ្ជាក់ពីអគ្គសេនាធិការអ៊ុយក្រែនលោក Andriy Yermak, គណៈប្រតិភូនៃទីក្រុងកៀវ នឹងយកឱកាសនោះដើម្បីបង្ហាញពីការប្តេជ្ញាចិត្តនិងគោលជំហរលើការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងបង្ហាញចក្ខុវិស័យអំពីវិធីនាំមកនូវសន្តិភាពដ៏យូរអង្វែង។
សន្និសីទនេះក៏មានការចូលរួមពីសំណាក់អនុប្រធានាធិបតីអាមេរិកលោក J.D. Vance និងប្រេសិតពិសេសរបស់លោក ដូណាល់ ត្រាំ ទទួលបន្ទុកដោះស្រាយជម្លោះរុស្ស៊ី-អ៊ុយក្រែនលោក Keith Kellogg ផងដែរ ហើយដំបូងឡើយ មានសេចក្តីរាយការណ៍ថា អាមេរិក នឹងបង្ហាញផែនការបញ្ចប់សង្គ្រាមនៅក្នុងសន្និសីទនោះតែម្តង។
យ៉ាងណា លោក Kellogg បានចេញមុខបដិសេធចំពោះសេចក្តីរាយការណ៍នេះរួចហើយ ដោយនិយាយថា លោកចូលរួមមែន ហើយក៏គ្រោងពិភាក្សាជាមួយសម្ព័ន្ធមិត្តរបស់អាមេរិក អំពីការបញ្ចប់សង្គ្រាមបង្ហូរឈាមនៅអ៊ុយក្រែនដែរ ប៉ុន្តែនឹងមិនបង្ហាញផែនការរបស់លោក ត្រាំ អ្វីទេ។
សូមជម្រាបថា សន្និសីទនៅទីក្រុងមូនិក គឺជាវេទិកាប្រចាំឆ្នាំរៀបចំឡើងរាល់ខែកុម្ភៈ ដើម្បីពិភាក្សាអំពីសន្តិសុខអន្តរជាតិ ចំពេលសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនកំពុងបន្តឆាបឆេះ ខណៈពិភពលោកប្រឈមបញ្ហាផ្សេងទៀតជាច្រើន។
ឆ្នាំនេះ សន្និសីទទីក្រុងមូនិក នឹងដំណើរការចាប់ពី១៤ដល់ថ្ងៃទី១៦ខែកុម្ភៈ ដោយមានការចូលរួមពីសំណាក់ប្រមុខរដ្ឋ រដ្ឋមន្ត្រី អ្នកការទូត មន្ត្រីយោធា នាយកប្រតិបត្តិ អង្គការក្រៅរដ្ឋាភិបាល និងបញ្ញវន្តមកពីជុំវិញពិភពលោក៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី ពិបាកចិត្ត ថា បើអាមេរិកផ្តាច់ជំនួយមែន អ៊ុយក្រែន មិនដឹងរស់បានឬអត់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


