ព័ត៌មានអន្ដរជាតិ
ត្រាំ ប្រាប់ ហ្សេលេនស្គី ថា អ៊ុយក្រែន នឹងបានដីពីរុស្ស៊ី វិញខ្លះ
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍ទី១៣ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានរៀបរាប់អំពីជំនួបតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី ដោយថា ក្នុងអំឡុងពេលនោះ លោកបានជម្រាបទៅមេដឹកនាំរដ្ឋាភិបាលទីក្រុងកៀវថា អ៊ុយក្រែន អាចទទួលបានទឹកដីពីរុស្ស៊ីវិញខ្លះ មិនទាំងអស់ទេ។

តាមសេចក្តីរាយការណ៍របស់ Reuters, លោក ត្រាំ បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក ហ្សេលេនស្គី អស់រយៈពេលប្រហែលមួយម៉ោង បន្ទាប់ពីនិយាយទូរស័ព្ទដូចគ្នាជាមួយប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន ជាងមួយម៉ោងកន្លះ ស្តីពីការបញ្ចប់សង្គ្រាម។
នៅសេតវិមាន លោក ត្រាំ និយាយថា រុស្ស៊ីយកបានដីច្រើន ពួកគេប្រយុទ្ធដើម្បីដីទាំងនោះ ហើយក៏ស្លាប់ទាហានច្រើនដែរ ប៉ុន្តែអ៊ុយក្រែន នឹងបានដីខ្លះមកវិញ។
ស្របពេលជាមួយគ្នានោះ ក្នុងការបង្ហោះលើបណ្តាញសង្គម Truth Social, លោក ត្រាំ បញ្ជាក់ថា លោកហ្សេលេនស្គី បានបង្ហាញជំហរបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលមកកាន់តុចរចា។

តាមការលើកឡើងរបស់ប្រមុខសេតវិមាន, មេដឹកនាំអ៊ុយក្រែន ក៏ចង់បានសន្តិភាពដូចលោក ពូទីន ដែរ។ ជំនួបមួយនឹងរៀបចំឡើងនៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់ ដែលនៅទីនោះអនុប្រធានាធិបតីអាមេរិក JD Vance ព្រមទាំងរដ្ឋមន្ត្រីការបរទេស Marco Rubio នឹងដឹកនាំគណៈប្រតិភូទីក្រុងវ៉ាស៊ីនតោន សម្រាប់កិច្ចចរចាដែលសង្ឃឹមថា នឹងទទួលបានលទ្ធផលវិជ្ជមាន។
សូមជម្រាបថា រុស្សីកាន់កាប់ប្រហែលមួយភាគប្រាំនៃទឹកដីអ៊ុយក្រែន ហើយតែងទាមទារឲ្យទីក្រុងកៀវ ប្រគល់ទឹកដីបន្ថែមទៀត និងរក្សាភាពអព្យាក្រឹតជាអចិន្ត្រៃយ៍ក្រោមកិច្ចព្រមព្រៀងសន្តិភាពណាមួយ។
យ៉ាងណា អ៊ុយក្រែនទាមទារឲ្យរុស្ស៊ីដកខ្លួនចេញពីទឹកដីដែលវាយយកបានជាមុនសិន ហើយថា ខ្លួនត្រូវតែទទួលបានសមាជិកភាពអង្គការណាតូ ឬការធានាសន្តិសុខជារួមដើម្បីការពារក្រុងមូស្គូពីការលុកលុយម្តងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ត្រាំ និង ពូទីន យល់ព្រមបំពេញទស្សនកិច្ចប្រទេសគ្នា ទៅវិញទៅមក
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


