ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រកាសមិនចរចាជាមួយជនជាតិរុស្ស៊ីណាទាំងអស់ ក្រៅពី ពូទីន
ថ្លែងក្នុងសន្និសីទសន្តិសុខទីក្រុង Munich នៅថ្ងៃសៅរ៍ទី១៥ខែកុម្ភៈឆ្នាំ២០២៥ ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានបញ្ជាក់យ៉ាងច្បាស់ថា ជនជាតិរុស្ស៊ីតែម្នាក់គត់ដែលគាត់នឹងចរចាជាមួយគឺប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ក្រៅពីហ្នឹងគាត់មិនពិភាក្សាជាមួយឡើយ។

លោកហ្សេលេនស្គី ថ្លែងប្រាប់មេដឹកនាំពិភពលោកដែលជួបជុំគ្នានៅប្រទេសអាល្លឺម៉ង់ថា លោកនឹងមិនជួបជនជាតិរុស្ស៊ីណាទាំងអស់ក្រៅពី ពូទីន។ លោកនឹងមិនទទួលយកកិច្ចសម្របសម្រួលណាទាំងអស់បើគ្មានលោកពូទីនចូលរួម ហើយសង្ឃឹមថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងនៅខាងទីក្រុងកៀវ។
យ៉ាងណាក្តី ជុំវិញការចរចាបញ្ចប់សង្គ្រាម ជាពិសេសកិច្ចពិភាក្សាចតុភាគីរវាងសហរដ្ឋអាមេរិក អ៊ុយក្រែន រុស្ស៊ី និងសហភាពអឺរ៉ុប, រដ្ឋាភិបាលរុស្ស៊ីលើកឡើងថា មេដឹកនាំអ៊ុយក្រែន គ្មានសិទ្ធចូលរួមឡើយ។

ទីក្រុងមូស្គូ បាននិយាយដដែលៗថា អាណត្តិរយៈពេល៥ឆ្នាំជាប្រធានាធិបតីអ៊ុយក្រែនរបស់លោក ហ្សេលេនស្គី បានផុតកំណត់ទៅហើយ គង់តែមានច្បាប់អាជ្ញាសឹកទេទើបលោកអាចនៅបន្តកាន់តំណែងនេះបាន ហេតុដូច្នោះហើយលោក ហ្សេលេនស្គី មិនមានសិទ្ធិអំណាចផ្លូវច្បាប់ត្រឹមត្រូវ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទេ។
ដោយឡែកសម្រាប់ជំនួបទ្វេភាគី គណៈប្រតិភូអ៊ុយក្រែននិងសហរដ្ឋអាមេរិក បានពិភាក្សាគ្នារួចទៅហើយនៅទីក្រុង Munich ស្តីពីការបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ឈានឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព។
ក្នុងអំឡុងពេលនោះ អនុប្រធានាធិបតីអាមេរិក លោក JD Vance បានជួបពិភាក្សាជាមួយលោក ហ្សេលេនស្គី ដោយប្រធានាធិបតីអ៊ុយក្រែន បានលើកឡើងថា ទីក្រុងកៀវ ត្រូវតែទទួលបានការធានាសន្តិសុខ មុនពេលចូលរួមក្នុងការចរចាជាមួយរុស្ស៊ី ដើម្បីចៀសវាងការឈ្លានពានបន្ថែមទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី៖ អ៊ុយក្រែនសង្ឃឹមរស់តិច បើគ្មានការគាំទ្រពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


