ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រកាសមិនចូលរួមការចរចាសន្តិភាពរុស្ស៊ី-អាមេរិក ហើយក៏មិនទទួលស្គាល់លទ្ធផលដែរ
ប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានប្រកាសក្តែងៗថា ទីក្រុងកៀវ នឹងមិនចូលរួមកិច្ចចរចាសន្តិភាពរវាងរុស្ស៊ីនិងអាមេរិកទេ ហើយក៏មិនទទួលស្គាល់លទ្ធផលនៃជំនួបនេះដែរ។

តាមការចុះផ្សាយរបស់ Kyiv Independent, ក្នុងសន្និសីទកាសែតកាលពីថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ លោកហ្សេលេនស្គី និយាយថា លោកមិនទទួលបានព័ត៌មានអ្វីទេអំពីកិច្ចចរចារកសន្តិភាពរវាងរុស្ស៊ីនិងអាមេរិក នៅប្រទេសអារ៉ាប៊ីសាអូឌីត ដូច្នេះហើយទីក្រុងកៀវ នឹងមិនទទួលយកលទ្ធផលនៃជំនួបនេះដាច់ខាត។
លោកអះអាងថា អ៊ុយក្រែនគ្មានដឹងអ្វីសោះចំពោះកិច្ចពិភាក្សានេះ ហើយបើចង់ឲ្យអ៊ុយក្រែនទទួលស្គាល់លទ្ធផល លុះត្រាតែជំនួបនោះមានអ៊ុយក្រែន ចូលរួមដែរ។ ដរាបណាអ៊ុយក្រែន មិនមានវត្តមានក្នុងកិច្ចចរាចសន្តិភាព នោះអ៊ុយក្រែន នឹងនៅតែមិនទទួលស្គាល់លទ្ធផល។

បើយោងតាមទីក្រុងមូស្គូ, មន្ត្រីជាន់ខ្ពស់រុស្ស៊ីនឹងជួបពិភាក្សាជាមួយសមភាគីអាមេរិក លើការស្តារទំនាក់ទំនងឡើងវិញ កិច្ចចរចារកដំណោះស្រាយដោយសន្តិវិធីចំពោះសង្គ្រាមនៅអ៊ុយក្រែន និងរៀបចំសម្រាប់ជំនួបកំពូលរវាងលោក វ្ល៉ាឌីមៀរ ពូទីន និងលោក ដូណាល់ ត្រាំ។
ស្របពេលជាមួយគ្នានោះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ប្រកាសថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov និងជំនួយការគោលនយោបាយការបរទេសកំពូលរបស់លោកពូទីន គឺលោក Yury Ushakov នឹងធ្វើដំណើរទៅកាន់ទីក្រុងរីយ៉ាដ ដើម្បីជួបគណៈប្រតិភូអាមេរិក។

ចំណែកគណៈប្រតិភូរបស់អាមេរិកឯណោះវិញ គឺត្រូវដឹកនាំដោយរដ្ឋមន្ត្រីការបរទេស Marco Rubio ហើយក៏មានការចូលរួមពីសំណាក់ប្រេសិតលោក ត្រាំ ប្រចាំតំបន់មជ្ឈិមបូព៌ា Steve Witkoff និងទីប្រឹក្សាសន្តិសុខជាតិ Mike Waltz ផងដែរ។
សូមជម្រាបថា ជំនួបនេះកើតឡើង បន្ទាប់ពីលោក ត្រាំ និងពូទីន ជជែកគ្នាតាមទូរស័ព្ទកាលពីសប្តាហ៍មុន ដែលគេមើលឃើញថា ជាសញ្ញាឈានឆ្ពោះទៅដល់ការបញ្ចប់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន ហើយវាជាការដើរផ្ទុយពីគោលនយោបាយរបស់លោក ចូ បៃដិន ដែលប្តេជ្ញាចិត្ត មិនចូលរួមជាមួយទីក្រុងមូស្គូ ដាច់ខាត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី៖ វានឹងមានហានិភ័យ១០០%ដែល ពូទីន អាចកាន់កាប់អឺរ៉ុប បើអាមេរិកដកខ្លួនពីណាតូ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


