ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន វាយបកទៅ ត្រាំ វិញ
បន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ប្រើពាក្យធ្ងន់ៗ វាយប្រហារយ៉ាងចាស់ដៃលើប្រធានាធិបតីអ៊ុយក្រែន វ្ល៉ាឌីមៀរ ហ្សេលេនស្គី នោះ, ពេលនេះស្រាប់តែពេលនេះ មន្ត្រីជាច្រើនរូបនៅទីក្រុងកៀវ រួមទាំងអ្នកដែលធ្លាប់រិះគន់លោក ហ្សេលេនស្គី ផងដែរនោះ បានចេញមុខវាយបកទៅវិញ។

មុននេះ លោក ត្រាំ បានបង្ហោះសារប្រមាថលោក ហ្សេលេនស្គី ថា ជាជនផ្តាច់ការគ្មានការបោះឆ្នោតនិងជាអ្នកកំប្លែង ដែលបោកប្រាស់លុយអាមេរិក៣៥០ពាន់លានដុល្លារ យកទៅជះក្នុងសង្គ្រាមដែលមិនអាចឈ្នះ។
យ៉ាងណា ជាការតបត រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ុយក្រែន Andrey Sibiga បានបង្ហោះសារលើបណ្តាញសង្គម X ថា «មន្ត្រីអ៊ុយក្រែន ត្រូវតែប្រញាប់ការពារមេដឹកនាំប្រទេសខ្លួន។ អ៊ុយក្រែន ត្រូវតែទប់ទល់នឹងការវាយប្រហារយោធាដ៏គួរឲ្យរន្ធត់បំផុត នៅក្នុងប្រវត្តិសាស្រ្តអឺរ៉ុបសម័យទំនើបឲ្យបាន។ ប្រជាជនអ៊ុយក្រែន និងប្រធានាធិបតី ហ្សេលេនស្គី របស់ពួកគេ មិនឱនក្បាលចំពោះលោក ពូទីន ដាច់ខាត។ គ្មាននរណាម្នាក់ អាចបង្ខំឲ្យអ៊ុយក្រែន ចុះចាញ់បានជាដាច់ខាត»។

ចំណែក លោក Boris Filatov អភិបាលក្រុង Dnipro បានបង្ហោះលើ Facebook ថា «ទោះយើងចូលចិត្ត ឬមិនចូលចិត្តលោក ហ្សេលេនស្គី ក៏ដោយ តែយើងសូមថ្កោលទោសទង្វើរបស់លោក ត្រាំ ព្រោះលោក ហ្សេលេនស្គី ជាប្រធានាធិបតីរបស់យើង។ ទាំងអាមេរិកនិងរុស្ស៊ី គ្មានសិទ្ធិនិយាយអាក្រក់ពីលោក ហ្សេលេនស្គី ឡើយ»។
សូមជម្រាបជាថ្មីថា តាមពិតសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុករវាងលោក ត្រាំ និងលោក ហ្សេលេនស្គី គឺផ្តើមឡើង បន្ទាប់ពីគណៈប្រតិភូទីក្រុងវ៉ាស៊ីន បានជួបពិភាក្សាអំពីការបញ្ចប់សង្គ្រាមជាមួយមន្ត្រីជាន់ខ្ពស់រុស្ស៊ី នៅឯប្រទេសអារ៉ាប៊ីសាអូឌីត ទាំងដែលគ្មានវត្តមានទីក្រុងកៀវ។

លោក ហ្សេលេនស្គី បានបង្ហាញការខកចិត្តយ៉ាងខ្លាំងដែលសហរដ្ឋអាមេរិក មើលរំលងខ្លួនមិនអញ្ជើញឲ្យចូលរួម ហើយលោកប្រកាសកាលពីថ្ងៃចន្ទទី១៧ខែកុម្ភៈឆ្នាំ២០២៥ថា អ៊ុយក្រែន នឹងមិនទទួលស្គាល់លទ្ធផលនៃជំនួបនេះឡើយ។
យ៉ាងណាក្តី ក្រោយមកលោក ត្រាំ បានឆ្លើយតបវិញដោយបញ្ជាក់ថា «ប្រសិនបើអ៊ុយក្រែនចង់បានកៅអីនៅតុចរចាមែន គួរតែរៀបចំការបោះឆ្នោតសិន»។ មិនត្រឹមប៉ុណ្ណឹង លោក ត្រាំ ថែមចោទថា លោក ហ្សេលេនស្គីនេះឯងជាអ្នកធ្វើឲ្យសង្គ្រាមជាមួយរុស្ស៊ីផ្ទុះឡើងទៀតផង ហើយអ៊ុយក្រែនខ្លួនឯងទេដែលជាអ្នកបោះបង់ចោលឱកាសបញ្ចប់សង្គ្រាមក្នុងរយៈពេល៣ឆ្នាំមកនេះនោះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ Elon Musk លូកមាត់លូក ក រឿងសង្គ្រាមនៅអ៊ុយក្រែន ទាមទារឲ្យ ហ្សេលេនស្គី រៀបចំការបោះឆ្នោត
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


