ព័ត៌មានអន្ដរជាតិ
មនុស្ស៧ពាន់នាក់បានស្លាប់ក្នុងការប្រយុទ្ធគ្នានៅកុងហ្គោក្នុងដើមឆ្នាំនេះ
មនុស្សប្រហែល៧០០០នាក់បានស្លាប់ចាប់តាំងពីខែមករានៅក្នុងការប្រយុទ្ធគ្នារវាងយោធាកុងហ្គោប្រឆាំងនឹងការប្រយុទ្ធដណ្ដើមអំណាចរបស់ក្រុមឧទ្ទាម M23 នៅភាគខាងកើតនៃសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងសទី២៥ខែកុម្ភៈនេះ។

យោងតាមនាយករដ្ឋមន្រ្តីកុងហ្គោលោកស្រីJudith Suminwa Tuluka បានប្រាប់កិច្ចប្រជុំជាន់ខ្ពស់នៃក្រុមប្រឹក្សាសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទថា មនុស្សប្រមាណ៧០០០នាក់បានស្លាប់ និងមនុស្សប្រហែល៤៥ម៉ឺននាក់បាត់បង់ទីជម្រក បន្ទាប់ពីជំរំផ្លាស់ទីលំនៅចំនួន៩០ត្រូវបានបំផ្លាញ។
ការឈានទៅមុខរបស់ M23 ដែលគាំទ្រដោយប្រទេសរវ៉ាន់ដាគឺជាការកើនឡើងយ៉ាងធ្ងន់ធ្ងរក្នុងរយៈពេលជាងមួយទសវត្សរ៍នៃជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងកើតកុងហ្គោ។
ការដណ្តើមយកទឹកដីភាគខាងកើតដែលមានរ៉ែដ៏មានតម្លៃបានបង្កការភ័យខ្លាចនៃសង្រ្គាមកាន់តែធំ។ ប៉ុន្តែប្រទេស រវ៉ាន់ដា បានច្រានចោលការចោទប្រកាន់ពីប្រទេសកុងហ្គោ អង្គការសហប្រជាជាតិ និងមហាអំណាចលោកខាងលិចដែលថា ខ្លួនគាំទ្រ M23 ជាមួយនឹងអាវុធ និងកងទ័ព។
នៅក្នុងកិច្ចប្រជុំនោះ នាយករដ្ឋមន្ត្រីកុងហ្គោ បានជំរុញឱ្យពិភពលោកធ្វើសកម្មភាព និងដាក់ទណ្ឌកម្ម ដោយសារមានការផ្លាស់ទីលំនៅដ៏ធំ និងការវាយប្រហារសម្លាប់ជីវិតមនុស្សជាច្រើន។ លោកស្រីបានបន្ថែមថា៖«វាមិនអាចពិពណ៌នាពីការស្រែកនិងសម្រែករបស់ជនរងគ្រោះរាប់លាននាក់នៃជម្លោះនេះបានទេ»។

ពាក់ព័ន្ធបញ្ហានេះនៅក្នុងសុន្ទរកថាបើកនៅឯក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិលើកទី៥៨នៅទីក្រុងហ្សឺណែវ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា សិទ្ធិមនុស្សនៅជុំវិញពិភពលោកកំពុងត្រូវបានរាំងស្ទះ និងសំដៅទៅលើការរំលោភសិទ្ធិមនុស្សដ៏គួរឱ្យរន្ធត់នៅក្នុង DRC ។
ចាប់តាំងពីដើមឆ្នាំមក DRC បានប្រឈមមុខនឹងការខាតបង់ជាច្រើនទាំងនៅភាគខាងជើង និងខាងត្បូង ដែលជំរុញឱ្យមានការរិះគន់លើយុទ្ធសាស្ត្រយោធារបស់អាជ្ញាធរ៕


អត្ថបទ៖ ប៊ុន សុភាព
-
កីឡា១៦ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានជាតិ១៨ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
នយោបាយ១៩ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៩ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០


