ព័ត៌មានអន្ដរជាតិ
ស្លាប់កងកម្លាំងអាកាសហ្វីលីពីន២នាក់ ក្រោយធ្លាក់យន្តហោះអំឡុងពេលធ្វើបេសកកម្ម
យន្តហោះចម្បាំង FA-50 របស់កងកម្លាំងអាកាសហ្វីលីពីន (PAF) បានធ្លាក់នៅតំបន់ភ្នំនៃខេត្ត Bukidnon អំឡុងពេលបេសកកម្មប្រឆាំងការបះបោរ ដែលបណ្តាលឲ្យអ្នកបើកយន្តហោះ២នាក់បានស្លាប់។ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីយោធាហ្វីលីពីន នៅថ្ងៃពុធទី៥ខែមីនាឆ្នាំ២០២៥។

យន្តហោះ FA-50 បានបាត់បង់ការទាក់ទងភ្លាមៗកាលពីពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ខណៈពេលដែលកំពុងធ្វើដំណើរទៅគាំទ្រកងកម្លាំងដែលកំពុងប្រយុទ្ធជាមួយទ័ពព្រៃដែលគេសង្ស័យថាជាកងទ័ពប្រជាជនថ្មី (NPA) នៅជិតក្រុង Cabanglasan។ បំណែកយន្តហោះក្រោយមកត្រូវបានគេរកឃើញនៅក្នុងព្រៃលើភ្នំ Kalatungan ដោយមានសាកសពរបស់អ្នកបើកយន្តហោះនៅក្បែរនោះ។
យន្តហោះចម្បាំងនេះ ត្រូវរដ្ឋាភិបាលហ្វីលីពីន ទិញពីក្រុមហ៊ុនកូរ៉េខាងត្បូងប្រហែលមួយទសវត្សរ៍មុន។
បើយោងតាមកងកម្លាំងអាកាសហ្វីលីពីន យន្តហោះ FA-50 ចំនួន ១១គ្រឿង ដែលនៅសល់ ត្រូវបានផ្អាកបេសកកម្មទាំងឡាយរបស់ខ្លួន បន្ទាប់ពីឧបទ្ទវហេតុនេះ។
ហ្វីលីពីន បានទិញយន្តហោះចម្បាំង FA-50 ចំនួន ១២គ្រឿង តាំងពីឆ្នាំ២០១៥ ពីក្រុមហ៊ុន Korea Aerospace Industries Ltd របស់កូរ៉េខាងត្បូង។ កិច្ចសន្យាតម្លៃ ១៨,ពាន់លានប៉េសូ (៣៣១លានដុល្លារ) គឺជាកិច្ចសន្យាដ៏ធំបំផុតក្រោមកម្មវិធីទំនើបកម្មយោធារបស់ហ្វីលីពីនដែលត្រូវបានជាប់គាំងម្តងហើយម្តងទៀតដោយសារកង្វះថវិកា។ កាលពីពេលថ្មីៗ ហ្វីលីពីន មានគម្រោងទិញយន្តហោះចម្បាំង១២គ្រឿងបន្ថែមទៀតពីកូរ៉េខាងត្បូង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


