ព័ត៌មានអន្ដរជាតិ
កងទ័ពយោធាមីយ៉ាន់ម៉ានិងចលនាតស៊ូបង្កើនការប្រយុទ្ធដណ្តើមកាន់កាប់តំបន់កំពង់ផែវិនិយោគដោយចិន
ការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងទ័ពរបបយោធាមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិភាគតិចនៅតំបន់ទីតាំងគម្រោងសាងសង់កំពង់ផែដែលវិនិយោគដោយប្រទេសចិនបានបង្ខំឱ្យមនុស្សប្រមាណ៤០០០នាក់ភៀសខ្លួនដើម្បីរកកន្លែងសុវត្ថិភាព។ យោងការផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ខែមីនានេះ។

កងទ័ព Arakan Army (AA) កំពុងប្រយុទ្ធជាមួយកងកម្លាំងយោធានៅក្នុងទីក្រុង Kyaukphyu រដ្ឋរ៉ាឃីនភាគខាងលិច ជាកន្លែងដែលមានការអភិវឌ្ឍលើគម្រោងនានា រួមមាន រោងចក្រថាមពល និងបណ្តាញទំនាក់ទំនងដឹកជញ្ជូនក្រោមមូលនិធិចិនតម្លៃរាប់ពាន់លានដុល្លារ។
សមរភូមិថ្មីបានផ្ទុះឡើងចាប់តាំងពីចុងខែមុននៅជុំវិញទីក្រុង Kyaukphyu នេះ បន្ទាប់ពីរដ្ឋាភិបាលក្រុងប៉េកាំងបានសន្យាដាក់គម្រោងវិនិយោគដែលមានតម្លៃប៉ាន់ស្មានរហូតដល់ទៅ៩ពាន់លានដុល្លារសម្រាប់ការសាងសង់កំពង់ផែទឹកជ្រៅនៅទីនោះ។
តំបន់នេះបានលេចចេញតំបន់សង្គ្រាមជូរមុខដ៏សំខាន់នៅក្នុងសង្គ្រាមស៊ីវិលដ៏ប្រេះស្រាំរបស់ប្រទេសមីយ៉ាន់ម៉ា ដោយបានធ្វើឱ្យក្រុមឧទ្ទាមជនជាតិភាគតិចជាច្រើននាក់ និងអ្នកតស៊ូគាំទ្រលទ្ធិប្រជាធិបតេយ្យប្រឆាំងនឹងរបបយោធាដែលបានដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ២០២១។

លោក Aung Aung តំណាងគណៈកម្មាធិការជួយសង្គ្រោះក្នុងតំបន់ បាននិយាយថា៖«ដោយសារការប៉ះទង្គិចនាពេលថ្មីៗនេះ ប្រជាជនចំនួន១០ភូមិនៅជុំវិញតំបន់ប្រយុទ្ធត្រូវបានភៀសខ្លួនចេញ»។ លោកបានបន្ថែមថា មានមនុស្សប្រហែល៤០០០នាក់ត្រូវបានផ្លាស់ទីលំនៅ ដែលនាំឲ្យចំនួនមនុស្សផ្លាស់ទីលំនៅសរុបនៅក្នុងតំបន់នេះមានដល់ប្រហែល១៥០០០នាក់ ។
សូមបញ្ជាក់ថា ប្រទេសចិនបានវិនិយោគក្នុងរដ្ឋនេះដែលនៅជិតប្រទេសបង់ក្លាដែស ដោយប្រើប្រាស់មូលនិធិពីគម្រោងគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» របស់ខ្លួនដែលបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដើម្បីពង្រីកទំហំពាណិជ្ជកម្មអន្តរជាតិរបស់ខ្លួន។ ទោះជាយ៉ាងណាក៏ដោយ គម្រោងនេះបានធ្វើឲ្យមានការប្រកួតប្រជែងដណ្ដើមគ្នាទាំងរបបយោធា ដែលពឹងផ្អែកយ៉ាងខ្លាំងលើប្រភពហិរញ្ញវត្ថុរបស់ប្រទេសចិន ក៏ដូចជា AA ដែលជាសត្រូវដ៏មានឥទ្ធិពលបំផុតរបស់របបយោធា។
យោងតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ ប្រជាជនជាង ៣.៥លាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងស្រុកនៅទូទាំងប្រទេសមីយ៉ាន់ម៉ា ហើយមានច្រើនជាង៥០ម៉ឺននាក់នៅក្នុងរដ្ឋរ៉ាឃីនតែមួយប៉ុណ្ណោះ៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


