ព័ត៌មានអន្ដរជាតិ
រុស្ស៊ីបាញ់មីស៊ីលវាយប្រហារស្រុកកំណើត លោក ហ្សេលេនស្គី ចំពេលមេដឹកនាំអឺរ៉ុបជួបគ្នានៅ បែលហ្ស៊ិក
ចំពេលបណ្តាមេដឹកនាំអឺរ៉ុបកំពុងជួបប្រជុំគ្នាជាបន្ទាន់នៅប្រទេសបែលហ្ស៊ិក ដើម្បីពិភាក្សាគ្នាអំពីវិបត្តិអ៊ុយក្រែននោះ ស្រាប់តែកងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលនៅស្រុកកំណើតលោក ហ្សេលេនស្គី នៃប្រទេសអ៊ុយក្រែន ឯណោះ បណ្តាលឲ្យមនុស្សចំនួន៤នាក់បាត់បង់ជីវិត។

តាមការចុះផ្សាយរបស់ BBC នៅថ្ងៃព្រហស្បតិ៍ទី៦ខែមីនាឆ្នាំ២០២៥, រុស្ស៊ីបានបាញ់មីស៊ីលមួយគ្រាប់វាយប្រហារសណ្ឋាគារមួយ ក្នុងទីក្រុង Kryvyi Rih ហើយក្រៅពីមនុស្សស្លាប់ ក៏មាន ៣១នាក់ទៀតរងរបួសផងដែរ។ លើសពីនេះ មីស៊ីលរបស់រុស្ស៊ី ថែមទាំងបង្កការខូចខាតដល់ផ្ទះល្វែងចំនួន១៣ និងហាងចំនួន១២ទៀតផង។
ទោះបីជាយ៉ាងណាក៏ដោយ សេវាសង្គ្រោះបន្ទាន់អ៊ុយក្រែននិយាយថា មនុស្សជាង១០នាក់ ត្រូវជួយសង្គ្រោះចេញពីគំនរបាក់បែក។

ការវាយប្រហាររបស់កងទ័ពលោកពូទីន កើតឡើងចំពេលលោក ហ្សេលេនស្គី កំពុងចូលរួមក្នុងកិច្ចប្រជុំបន្ទាន់នៃមេដឹកនាំអឺរ៉ុប ក្នុងទីក្រុងព្រុចសែល ដើម្បីបង្ហាញការគាំទ្រដល់អ៊ុយក្រែន ក្នុងសង្គ្រាមជាមួយរុស្ស៊ី។
ជំនួបកំពូលនេះ គឺផ្តោតសំខាន់លើការពង្រឹងសមត្ថភាពការពាររបស់អឺរ៉ុប និងបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តគាំទ្រដល់អ៊ុយក្រែន បន្ទាប់ពីលោក ត្រាំ ផ្អាកជំនួយយោធារបស់សហរដ្ឋអាមេរិក។

ជាលទ្ធផល មេដឹកនាំ EU បានឯកភាពបង្កើនការចំណាយលើវិស័យការពារជាតិយ៉ាងច្រើន ហើយគាំទ្រផែនការរបស់ប្រធានគណៈកម្មការអឺរ៉ុប អ្នកស្រី Ursula von der Leyen ប្រមូលប្រាក់ឲ្យបាន៨០០ពាន់លានអឺរ៉ូ សម្រាប់គំនិតផ្តួចផ្តើមផ្នែកការពារជាតិ។ ផែនការនេះត្រូវគេហៅថា «បំពាក់អាវុធអឺរ៉ុបឡើងវិញ» មានគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធយោធារបស់ EU និងកាត់បន្ថយការពឹងផ្អែកលើសម្ព័ន្ធមិត្តខាងក្រៅ។
ក្នុងនោះដែរ EU បានសន្យាបន្តផ្តល់ជំនួយយោធា និងរិះរកវិធានការផ្សេងៗបន្ថែមទៀត ដើម្បីពង្រឹងសមត្ថភាពការពាររបស់អ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហូឡង់ សន្យាផ្ដល់ជំនួយ ៣,៨ពាន់លានដុល្លារដល់អ៊ុយក្រែន នៅឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


