Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុម​អ្នក​គាំទ្រ លោក Assad វាយ​ឆ្មក់​សម្លាប់​​​កងសន្តិសុខ​​​​​ស៊ីរី​​យ៉ាងហោច​១៣នាក់

បានផុស

នៅ

ខ្មាន់កាំភ្លើងដែលគាំទ្រអតីតប្រធានាធិបតី​ស៊ីរី លោក Bashar Assad បានវាយឆ្មក់ការល្បាតរបស់ប៉ូលិសស៊ីរី​​របស់​រដ្ឋាភិបាលថ្មី នៅក្នុងទីក្រុងមួយ កាលពីថ្ងៃព្រហស្បតិ៍ សម្លាប់សមាជិកកងកម្លាំងសន្តិសុខយ៉ាងហោចណាស់១៣នាក់និង​ជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន​០៧ខែមីនានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស បាននិយាយថា ការវាយឆ្មក់នេះកើតឡើងនៅក្នុង​ទី​ប្រជុំជន Jableh ជិតទីក្រុង Latakia បានសម្លាប់ប៉ូលិសយ៉ាងហោចណាស់១៣នាក់ និងជនស៊ីវិល៣នាក់ ប៉ុន្តែកងកម្លាំង​សន្តិសុខក៏បានសម្លាប់អ្នកគាំទ្រ​អតីត​ប្រធានាធិបតីលោកAssad​២៨នាក់ដែរ។

ការវាយប្រហារនេះបានកើតឡើងចំពេលដែលភាពតានតឹងនៅក្នុងតំបន់ឆ្នេរនៃប្រទេសស៊ីរីរវាងនិកាយ Alawite ដែលជាជនជាតិភាគតិចរបស់អតីតប្រធានាធិបតី Bashar Assad និងសមាជិកនៃក្រុមអ៊ីស្លាមនិកាយ Sunni ដែលកាន់តែកើនឡើង។

(រូបភាព៖ AP)

ភាព​តានតឹង​បាន​កើន​ឡើង​និងសម្លាប់មនុស្សជាបន្តបន្ទាប់ក្នុង​ប្រទេស​ស៊ីរី​ដោយសារការ​វាយ​ប្រហារ​ដោយ​ក្រុម​សកម្មប្រយុទ្ធ​និកាយ​ Sunni ​ប្រឆាំង​នឹង​ក្រុម​ Alawites ដែល​បាន​ដឹកនាំ​ការ​គ្រប់គ្រង​ក្នុង​ប្រទេស​ស៊ីរី​អស់​រយៈពេល​ជាង​ប្រាំ​ទសវត្សរ៍​ក្រោម​គ្រួសារ​ លោក Assad។ លោក Assad ត្រូវបានផ្ដួលរំលំនៅដើមខែធ្នូឆ្នាំមុន ក្នុងការវាយលុករបស់ក្រុមបះបោរ ដែលដឹកនាំដោយក្រុមអ៊ីស្លាមនិយម Hayat Tahrir al-Sham។

តួលេខអ្នកស្លាប់ក្នុងការវាយប្រហារមិនមែនជារឿងចម្លែកទេ ដោយសារប្រទេសនេះមានជម្លោះរយៈពេល១៣ឆ្នាំមកហើយ ដែលបានសម្លាប់មនុស្សកន្លះលាននាក់។ សម្រាប់ក្រុមសង្កេតការណ៍បានផ្តល់ចំនួនអ្នកស្លាប់ទាំងសងខាង ប៉ុន្តែមន្ត្រីស៉ីរីគ្រាន់តែផ្តល់ចំនួនប៉ូលិសដែលស្លាប់ប៉ុណ្ណោះ៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម