ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ថា F-16 របស់អាមេរិក ទៅមិនរួច Su-35 របស់រុស្ស៊ីទេ
ដំបូងឡើយកងកម្លាំងរបស់លោក ហ្សេលេនស្គី សង្ឃឹមយ៉ាងមុតមាំថា ពេលទទួលបានយន្តហោះចម្បាំង F-16 ពីលោកខាងលិចហើយនោះ ពួកគេនឹងមានប្រៀបកាន់តែខ្លាំងទៅលើកងទ័ពលោក ពូទីន ស្រាប់តែឥឡូវ ទ័ពអាកាសអ៊ុយក្រែន បែរជានិយាយថា F-16 របស់អាមេរិក គឺមិនអាចប្រៀបផ្ទឹមនឹង Su-35 របស់រុស្ស៊ីបានទៅវិញ។

សម្តីនេះគឺចេញពីមាត់ អ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែន Yuri Ignat និងត្រូវបានយកចុះផ្សាយដោយទស្សនាវដ្តីដែលមានឯកទេសខាងយោធា Military Watch កាលពីថ្ងៃអង្គារទី១១ខែមីនាឆ្នាំ២០២៥។
លោក Ignat អះអាងថា ពេលបើកឆាកប្រយុទ្ធគ្នាមួយទល់មួយនៅលើអាកាស, F-16 ទៅមិនរួចជាមួយ Su-35 ទេ។ Su-35 របស់រុស្ស៊ី ជាយន្តហោះចម្បាំងពហុមុខងារនិងថ្មីជាង F-16 ហើយមានបំពាក់ជាមួយប្រព័ន្ធការពារទំនើបនិងប្រព័ន្ធធ្វើសង្គ្រាមអេឡិចត្រូនិចថែមទៀតផង។

តាមការប្រៀបធៀបត្រួសៗ៖
- F-16 ធ្វើការហោះហើរលើកដំបូងក្នុងឆ្នាំ១៩៧៤ ចំណែក Su-35 ហោះហើរឆ្នាំ១៩៨៨
- F-16 ផលិតដោយក្រុមហ៊ុន Lockheed Martin ចំណែក Su-35 គឺរបស់ Sukhoi
- F-16 មួយគ្រឿងតម្លៃប្រហែល ៧០លានដុល្លារអាមេរិក ចំណែក Su-35 មានតម្លៃថ្លៃជាងពោលគឺ ៨៥លានដុល្លារឡើង
- F-16 ហោះក្នុងល្បឿនលឿនជាងសំឡេង ២.០៥ដង ជាមួយរយៈចម្ងាយ ៤ ២២០គីឡូម៉ែត្រចំណែក Su-35 លឿនជាងសំឡេង ២.២៥ដង ជាមួយរយៈចម្ងាយ ៤ ៥០០គីឡូម៉ែត្រ
- F-16 អាចវាយប្រហារក្នុងរង្វង់ ៥៥០គីឡូម៉ែត្រ ចំណែក Su-35 គឺ ១ ៦០០គីឡូម៉ែត្រ
- F-16 អាចចាប់សញ្ញាគោលដៅបាន២០ក្នុងពេលតែមួយ ចំណែក Su-35 ចាប់បានដល់ទៅ៣០
- F-16 អាចបំពាក់ជាមួយមីស៊ីល AIM-120 AMRAAM និង AIM-9X Sidewinder ចំណែក Su-35 អាចបំពាក់ជាមួយមីស៊ីលរយៈចម្ងាយឆ្ងាយ R-77, R-73 និង R-37M

សូមបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោនបានអនុម័តប្រគល់ F-16 ទៅឲ្យទីក្រុងកៀវ នៅពាក់កណ្តាលឆ្នាំ ២០២៣ ដោយអនុញ្ញាតឲ្យសម្ព័ន្ធមិត្តណាតូ បញ្ជូនយន្តហោះចម្បាំងនេះនិងបណ្តុះបណ្តាលពីឡុតអ៊ុយក្រែនថែមទៀតផង។
បែលហ្ស៊ិក ដាណឺម៉ាក ហូឡង់ និងន័រវែស សុទ្ធតែសន្យាផ្គត់ផ្គង់ F-16 ចំនួន៨០គ្រឿងឲ្យអ៊ុយក្រែន ដ្បិតភាគច្រើននឹងត្រូវចំណាយពេលច្រើនឆ្នាំ ដើម្បីដឹកទៅក៏ដោយ។ យ៉ាងណា ក្នុងឆ្នាំ២០២៤ អ៊ុយក្រែនទទួលបានយន្តហោះនេះចំនួន១៨គ្រឿងរួចហើយ ប៉ុន្តែក្នុងនោះមានមួយគ្រឿងបានធ្លាក់នៅខែសីហា ហើយបណ្តាលឲ្យពីឡុតជើងចាស់ម្នាក់ ស្លាប់ផងដែរ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រុស្ស៊ី បាញ់ទម្លាក់ F-16 ដែលលោកខាងលិច ជួយដល់អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


